ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ាស់ដែលងាយធ្វើឲ្យស្បែកអ្នករបួសណាស់ពេលដែលអ្នកពាក់ក្នុងរយៈពេលយូរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ម៉ាស់ដែលអាចការពារវីរុសខ្លាំង ជាម៉ាស់ដែលងាយធ្វើឲ្យស្បែកអ្នករបួសណាស់។ ហេតុអ្វីបានជាបែបនឹងទៅ? ម៉ាស់ដែលអាចការពារអ្នកខ្លាំង ជាម៉ាស់ដែលរឹបនឹងមុខអ្នកខ្លាំង ដោយមិនមានកន្លែងសម្រាប់ឲ្យខ្យល់អាកាសអាចចេញចូលបានឡើយ។ នៅពេលដែលអ្នកពាក់ម៉ាស់បែបនេះពេញមួយថ្ងៃ នឹងធ្វើឲ្យអ្នកហប់ខ្លាំងណាស់ ដោយធ្វើឲ្យស្បែកអ្នកអាចឡើងក្រហម ឬរបកក៏មានដែរ។ ដូចនេះ នៅពេលដែលអ្នកចេញក្រៅ ឬទៅធ្វើការ អ្នកគួរតែពាក់ម៉ាស់ពេទ្យធម្មតាបានហើយ ដោយម៉ាស់N95 អ្នកគួរតែទុកឲ្យពេទ្យប្រើប្រាស់ ព្រោះពួកគាត់ត្រូវការជាងមនុស្សធម្មតា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)