អ្នកវិទ្យាសាស្រ្តបានរកឃើញព័ត៌មានថ្មីអំពីខួរក្បាលមនុស្សប្រចាំថ្ងៃ។ ប៉ុន្តែការយល់ខុសអំពីវានៅតែមាន។ យោងទៅតាម Global Council on Brain Health ថ្មីៗនេះបានពិនិត្យ និងរកឃើញជំនឿមិនត្រឹមត្រូវអំពីការចាស់របស់ខួរក្បាលដូចខាងក្រោមនេះ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំនឿងមិនត្រឹមត្រូវ៖ មនុស្សកាន់តែចាស់ គឺមិនអាចរៀនអ្វីថ្មីបានទេ
ការពិត៖ រឿងខ្លះដូចជា ការទៅជួបមិត្តភក្តិថ្មីៗ និងការចងចាំឈ្មោះរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់ភ្ញោចដល់ខួរក្បាល និងថែរក្សាវាឲ្យមានភាពសកម្មទៅហើយ។ ការត្រឡប់ទៅរៀនសូត្រនៅសាលាវិញ ឬព្យាយាមបង្កើតទម្លាប់ថ្មីគឺជាមធ្យោបាយផ្សេងទៀតក្នុងការជំរុញដល់សុខភាពខួរក្បាលដែរ។
ជំនឿមិនត្រឹមត្រូវ៖ ខួរក្បាលកើតមកយ៉ាងម៉េច អ្នកនឹងទៅជាអ៊ីចឹងរហូត
ការពិត៖ ខណៈពេលដែឡមានមធ្យោបាយច្រើនសម្រាប់ការរៀនសូត្រត្រូវបានបង្កើតឡើងឡើងមុនពេលកើត តែមានវិធីសាស្រ្តថ្មីៗជាច្រើនអាចបង្កើតឡើងបានក្នុងផ្នែកជាច្រើនរបស់ខួរក្បាល ដែលអាចរក្សាទុកនូវការចងចាំ និងរៀនសូត្រ។
ជំនឿមិនត្រឹមត្រូវ៖ អ្នកជំនាញជាច្រើនមិនបានដឹងអំពីគន្លឹះ ឬរបៀបដែលខួរក្បាលធ្វើការឡើយ
ការពិត៖ ខួរក្បាលគឺជាផ្នែកមួយនៃរាងកាយមនុស្ស ហើយក៏ជាសរីរាង្គដែលមានផលវិបាកបំផុតផងដែរ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាអំពីភាពខ្លាំងក្លានៃខួរក្បាលរបស់មនុស្សយើងគ្រប់ពេលវេលាទាំងអស់។ ការព្យាបាលថ្មីសម្រាប់ជំងឺសរសៃប្រសាទគឺកំពុងតែធ្វើការជារៀងរាល់ថ្ងៃហើយ។
ជំនឿមិនត្រឹមត្រូវ៖ មនុស្សកាន់តែចាស់នឹងចៀសមិនផុតពីភាពភ្លេចភ្លាំងទេ
ការពិត៖ ភាពភ្លេចភ្លាំងបង្កឡើងដោយជំងឺភ្លេចភ្លាំងពេលចាស់ជរា ឬជំងឺជាច្រើនទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែមិនមែនមនុស្សចាស់ទាំងអស់នឹងកើតបញ្ហាភ្លេចភ្លាំងឡើយ៕