អ្នកប្រហែលជាកំពុងតែក្អកជាប់គ្នាច្រើនថ្ងៃ (ក្អកទាំងយប់ ហើយមិនបានគេងឆ្អែតផង)។ តើវាគ្រាន់តែជាជំងឺផ្តាសាយ រលាកទងសួត ឬអ្វីមួយដែលកាន់តែធ្ងន់ធ្ងរមែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយអ្នកគួរតែពិនិត្យជាមួយគ្រូពេទ្យឬអត់?
អាការៈជំងឺរលាកទងសួត
ការក្អក អស់កម្លាំង តឹងទ្រូងខ្លាំង អាចជាជំងឺរលាកទងសួត រលាកសួត ឬផ្តាសាយធម្មតា។ ដូច្នេះធ្វើម៉េចដឹងថាជាមួយណាទៅ?រឿងមួយដែលជាជំងឺរលាកទងសួតគឺអ្នកនៅតែមានកម្លាំងធម្មតា។ សម្រាប់ជំងឺរលាកទងសួត ការក្អកកើតឡើងជាប់យូរក្រោយពីអ្នកចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។
ជំងឺរលាកទងសួតស្រួចស្រាវកើតឡើងនៅពេលចុងទងសួតរងការបង្ករោគ (ភាគច្រើនតែងជាវីរុស)។ ផ្លូវដង្ហើមនឹងបង្កើតស្លេស្មដើម្បីបញ្ចេញវីរុសមកខាងក្រៅវិញ។ ហេតុដូច្នេះហើយទើបស្លេស្មនេះធ្វើឲ្យអ្នកក្អរហូតដល់ធ្លាក់សួតមកហើយ។ ដូច្នេះទោះបីជាវីរុសបង្កជំងឺនេះងាប់ហើយក៏ដោយ ក៏ភ្នាស់របស់ចុងទងសួតនៅតែរលាកដដែល ប៉ុន្តែអ្នកនឹងមិនចម្លងជំងឺទៅអ្នកដទៃឡើយទោះបីជាអ្នកក្អកជាប់ក៏ដោយ។
តើជាជំងឺរលាកទងសួត ឬរលាកសួត?
ជាអកុសល ចាប់តាំងពីជំងឺរលាកទងសួតច្រើនតែបង្កឡើងដោយវីរុសមក ការប្រើថ្នាំផ្សះនឹងមិនអាចជួយអ្វីបានល្អប្រសើរឡើយ។ ប៉ុន្តែមិនមែនមានន័យថា អ្នកគួរនៅផ្ទះមិនទៅជួបពេទ្យឡើយ។ គ្រូពេទ្យអាចនឹងវេជ្ជបញ្ជាថ្នាំបំបាត់ក្អក ឬថ្នាំផ្សេងៗទៀតដើម្បីដោះស្រាយអាការៈរបស់អ្នក។ ពួកគេក៏អាចទាត់ចោលនូវជំងឺធ្ងន់ៗផ្សេងទៀតដូចជា រលាកសួតផងដែរ។ ជំងឺរលាកសួតគឺជាការបង្ករោគមួយដែលកើតឡើងក្នុងសួតដ៏ជ្រៅ និងជ្រៅជាងទងសួតទៅទៀត។ ធ្វើម៉េចដឹងថា អ្នកគួរតែទៅជួបពេទ្យទៅ? ចូរសួរខ្លួនឯងនូវសំណួរទាំងនេះ៖
- តើអ្នកក្តៅខ្លួនខ្លាំងទេ? ជំងឺរលាកទងសួតអាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់ជាងធម្មតាមួយ ទៅពីរអង្សារ ប៉ុន្តែការដែលក្តៅខ្លួនខ្លាំងជាងនេះទំនងជាជំងឺរលាកសួតហើយ។ បើសិនជាអ្នកកំពុងតែក្តៅខ្លួនខ្លាំងហើយ ចូរកុំពន្យាពេលទៅជួបពេទ្យអី។
- តើអ្នកកំពុងតែពិបាកដកដង្ហើមទេ? រឿងនេះអាចបញ្ជាក់បានថា ជំងឺរលាកសួតដែលគ្មានអ្វីរំខានអ្នកច្រើនឡើយ។ បើសិនជាអ្នកយល់ថាខ្លួនឯងមិនអាចដកដង្ហើមបានទេ ចូរទៅជួបពេទ្យដើម្បីពិនិត្យ។
- តើអ្នកឈឺយូរប៉ុណ្ណាហើយ? ជំងឺផ្តាសាយភាគច្រើននឹងស្រួលបួលវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។ បើសិនជាអ្នកមិនមានបញ្ហាក្តៅខ្លួន ឬពិបាកដកដង្ហើមទេ យកល្អគួរតែរងចាំមើលសិនទៅតើការក្អកនឹងបាត់ទៅវិញដោយខ្លួនឯងដែរឬអត់។ ប៉ុន្តែបើសិននជាអ្នកនៅតែមិនស្រួលខ្លួនទៀតក្រោយរយៈពេល ១០ថ្ងៃហើយចូរទៅជួបពេទ្យទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- តើអ្នកមានអារម្មណ៍បែបណា? បើសិនជាអ្នកកំពុងតែពិបាកគេង មានអារម្មណ៍ថាអ្នកមិនធូរស្រាលសោះ ឬបារម្ភអំពីការក្អក ចូរទៅជួបពេទ្យដើម្បីពិនិត្យ៕