វាមិនមែនជាអាថ៌កំបាំងទេដែលនិយាយថា ទឹកគឺជារឿងសំខាន់សម្រាប់សុខភាព។ តាមពិតទៅ រាងកាយមនុស្សយើងផ្ទុកទៅដោយជាតិទឹក ៤៥ ទៅ ៧៥ភាគរយ ហើយដើរតួនាទីសំខាន់មួយសម្រាប់សុខភាពបេះដូង គ្រប់គ្រងទម្ងន់ ការធ្វើការរបស់រាងកាយ និងមុខងារខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាបានបង្ហាញថា ការញ៉ាំទឹកច្រើននឹងផ្តល់ជាប្រយោជន៍កាន់តែច្រើន។ ប៉ុន្តែចំនួនទឹកដែលអ្នកត្រូវការស្ថិតក្នុងភាពខ្វែងគំនិតគ្នានៅឡើយ ហើយការញ៉ាំទឹកច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន។
ទ្រទ្រង់ដល់សុខភាពទូទៅ
ការញ៉ាំទឹកគ្រប់គ្រាន់គឺជារឿងសំខាន់ ព្រោះទឹកគឺជាតម្រូវការសម្រាប់រាងកាយច្រើនប្រភេទ។ ជាតិទឹកនឹងជួយសម្របសម្រួលដល់សីតុណ្ហភាពរាងកាយ ដឹកនាំជីវជាតិ រក្សាមុខងារខួរក្បាល និងជំរុញដល់ការធ្វើការរបស់រាងកាយ។ ការញ៉ាំទឹកមិនគ្រប់គ្រាន់ អាចបង្កជាគ្រោះថ្នាក់ ជាពិសេសបង្កជាផលវិបាកច្រើនដូចជា ចង្អោ អស់កម្លាំង ទល់លាមក ឈឺក្បាល និងវិលមុខ។ ដូច្នេះហើយ ការញ៉ាំទឹកបាន ៣លីត្រក្នុងមួយថ្ងៃនឹងជួយអ្នកទទួលបានប្រយោជន៍បែបនេះ។
បង្កើនសមត្ថភាពសម្រកទម្ងន់
ញ៉ាំទឹកកាន់តែច្រើនប្រហែលជាជួយដល់ការសម្រកទម្ងន់។ ការញ៉ាំទឹកមុនបាយអាចមានប្រយោជន៍ជាពិសេស ព្រោះវានឹងជំរុញដល់អារម្មណ៍ឆាប់ឆ្អែត និងបន្ថយការញ៉ាំអាហារ។ ការសិក្សាមួយដែលធ្វើទៅលើមនុស្ស ២៤នាក់បានរកឃើញថា ការញ៉ាំទឹក ៥០០មីលីត្រមុនអាហារពេលព្រឹកអាចបន្ថយចំនួនកាឡូរីដែលបានញ៉ាំរួចបាន ១៣ភាគរយ។ ការញ៉ាំទឹកក៏ប្រហែលជាបង្កើនការរំលាយអាហារបណ្តោះអាសន្នដែរ ដែលអាចបង្កើនចំនួនការរំលាយកាឡូរីពេញមួយថ្ងៃផង។
ប្រហែលពង្រឹងដល់សុខភាពស្បែក
ការស្រាវជ្រាវខ្លះបានបញ្ជាក់ថា ការញ៉ាំតឹកច្រើនអាចជួយថែរក្សាស្បែកឲ្យស្អាត និងភ្លឺរលោង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ឧទាហរណ៍ ការសិក្សារយៈពេលច្រើនខែមួយទៅលើមនុស្សចំនួន ៤៩នាក់បានកំណត់ឃើញថា ការបង្កើនការញ៉ាំទឹកបាន ២លីត្រក្នុងមួយថ្ងៃនឹងពង្រឹងដល់ការបង្គ្រប់ជាតិទឹកក្នុងស្បែក ជាពិសេសសម្រាប់អ្នកដែលញ៉ាំទឹក៣.២លីត្រជារៀងរាល់ថ្ងៃ៕