ដឹងទេថាផ្លែឈើអ្វីខ្លះអាចជួយឱ្យស្រកទម្ងន់និងបង្រួមទំហំចង្កេះរបស់អ្នកបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើទាំងនោះ ៖
១. បឺរី
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារនិងការសម្រកទម្ងន់ដោយជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។
២. ឈើរី
មានផ្ទុកសារធាតុ anthocyanins ដែលជួយកាត់បន្ថយការរលាកនិងកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ។
៣. ផ្លែប៉េស
ជួយគ្រប់គ្រងចំណង់អាហារតាមរយៈជាតិសសៃខ្ពស់ដែលមានផ្ទុក។
៤. ផ្លែទំពាំងបាយជូរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយបញ្ឈប់ការលូតលាស់នៃកោសិកាខ្លាញ់និងទប់ស្កាត់ការបំផ្លាញបំផ្លាញអ័រម៉ូនកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗផងដែរ។ ទំពាំងបាយជូរក៏មានផ្ទុកជាតិសសៃខ្ពស់ផងដែរ។
៥. ក្រូចថ្លុង
ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។
៦. ឪឡឹក
ឪឡឹកមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេលជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ៕