Join with Health.com.kh on Telegram

តម្រងនោមដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងរាងកាយដែលជួយកម្ចាត់កាកសំណល់តាមទឹកនោម ផលិតអ័រម៉ូន និងច្រោះជាតិពុល ព្រមទាំងសារធាតុរាវដែលលើសក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមរក្សាសុខភាពតម្រងនោមឱ្យបានល្អប្រសើរ។ របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពតម្រងនោម! ដូច្នេះការដឹងពីអាហារអ្វីគួរចៀសវាងគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយ Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពតម្រងនោម៖

១. ខ្ញី

សារធាតុ Gingerols នៃខ្ញី គឺជាភ្នាក់ងារប្រឆាំងមេរោគបាក់តេរីជួយរារាំងការរីករាលដាលនៃពពួកបាក់តេរីក្នុងតម្រងនោម។ ដូច្នេះកុំភ្លេចបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

២. ម្ទេសផ្លោកក្រហម

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ការទទួលទានម្ទេសផ្លោកក្រហម គឺល្អសម្រាប់តម្រងនោម។ សារធាតុ lycopene មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដូច្នេះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម។

៣. មើមឆៃថាវក្រហម

នោះក៏ព្រោះតែមើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុ betaine ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។ ទោះជាយ៉ាងណា
អ្នកក៏មិនគួរទទួលទានច្រើនលើសកម្រិតពេកដែរ។

៤. ស្ពៃក្ដោបនិងបន្លែប្រភេទ Cruciferous

នេះក៏ព្រោះតែស្ពៃក្ដោបនិងបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា ប្រខូលីជាដើមមានផ្ទុកសារធាតុ phytochemicals ដែលទប់ស្កាត់ការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ បន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ សារធាតុ sulfur នៃបន្លែប្រភេទ cruciferous ដែលជួយរាងកាយកម្ចាត់ជាតិពុល។

៥. ត្រីសម្បូរខ្លាញ់

ប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់សុខភាពតម្រងនោមល្អប្រសើរផងដែរ។ ហើយប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីន គឺត្រីសម្បូរខ្លាញ់ រួមមានត្រីធូណាត្រីសាលម៉ុន និងត្រីសាឌីនជាដើម។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកបរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍មិនមែនតែសម្រាប់រក្សាសុខភាពសសៃឈាមបេះដូងឡើយ ប៉ុន្តែក៏ប្រសើរចំពោះតម្រងនោមគួរអោយកត់សម្គាល់។

៦. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន K ជាតិសសៃ និងសារធាតុចិញ្ចឹម phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងភាពតានតឹងលើតម្រងនោម ប្រយុទ្ធប្រឆាំងការរលាក រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម បង្កើនការផលិតទឹកនោម ហើយក៏លាងសម្អាតតម្រងនោមផងដែរ។

៧. ខ្ទឹមសនិងខ្ទឹមបារាំង

ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយព្យាបាលបញ្ហាផ្សេងៗនៃតម្រងនោម។ ខ្ទឹមស និងខ្ទឹមបារាំងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយក្នុងការសម្អាតតម្រងនោមបានយ៉ាងប្រសើរ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងការរលាក, សម្លាប់មេរោគបាក់តេរី និងកម្ចាត់រោគផ្សិត៕