ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ក្នុងរយៈពេល៣ថ្ងៃនេះ នឹងអាចឈ្នះរង្វាន់ជាបន្តបន្ទាប់គ្នា ព្រោះទេវតាទ្រព្យកំពុងតែបញ្ជូនទ្រព្យចូលផ្ទះរបស់អ្នក។ ជាពិសេស មិនថាក្នុងការងារ ឬមុខរបរទេ សុទ្ធតែអាចទទួលបានផលទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែក្តាប់ឱកាសឲ្យជាប់ ព្រោះអ្នកអាចជួបនឹងស្នេហ៍ពិតបានចំពោះអ្នកដែលគ្មានគូ។
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច ក្នុងពេល៣ថ្ងៃនេះ មិនថាប្រាក់ខែ ឬប្រាក់ចំណេញទេ សុទ្ធតែអាចកើនបានខ្ពស់ទាំងអស់។ ជាពិសេស មុខរបរអ្នកអាចពង្រីកបានយ៉ាងធំ ធ្វើឲ្យអ្នកអាចទទួលបានទាំងមុខមាត់ ថែមទាំងអាចទទួលបានផលចំណេញ។ ដូចនេះ ទូដែករបស់អ្នកនឹងអាចប៉ោងជាមិនខានឡើយ។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង មិនថាធ្វើអ្វីទេ សុទ្ធតែប្រកាន់ចិត្តម៉ត់ចត់ជានិច្ច។ ជាពិសេស ក្នុងពេល៣ថ្ងៃនេះ លុយអ្នកនឹងចូលបន្តបន្ទាប់គ្នា ធ្វើឲ្យអ្នកគ្មានកន្លែងទុកតែម្តង។ ជាពិសេស មិនថាអ្នកចង់ធ្វើអ្វីទេ សុទ្ធតែអាចដើរទៅមុខបានយ៉ាងល្អជានិច្ច។ ជាហេតុដែលធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)