ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកទាំងពីរមិនគួរធ្វើ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនថាអ្នកទាំងពីរជួបនឹងរឿងមិនសប្បាយចិត្ត បញ្ហា ឬជម្លោះអ្វីទេ ពាក្យថា លេងលែសគ្នា អ្នកមិនគួរនិយាយចេញមកឡើយ ព្រោះនៅពេលដែលអ្នកនិយាយពាក្យនេះច្រើន នឹងអាចកើតឡើងលើខ្លួនអ្នកទាំងពីរក្នុងថ្ងៃណាមួយជាមិនខានឡើយ។
- អ្នកមិនគួរភ្លេចសរសើរគ្នាទេ ទោះជាអ្នកមានអាយុប៉ុន្មានក៏ដោយ ព្រោះការសរសើរនេះ អាចធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តខ្លាំង ថែមទាំងអាចបង្ហាញថាក្នុងចិត្តអ្នកទាំងពីរនៅតែទុកគ្នាសំខាន់ ទើបអាចសង្កេតឃើញពីសកម្មភាពដែលគួរឲ្យសរសើរមួយចំនួន។
- អ្នកគួរតែចាំថា ត្រូវតែទុកចន្លោះខ្លះឲ្យប្តី ឬប្រពន្ធអ្នកអាចដកដង្ហើម ដោយមិនគួរគ្រប់គ្រងគេពេកឡើយ ព្រោះបើអ្នកឃាត់គ្រប់ចំណុចពេក មានតែធ្វើឲ្យគ្រួសារអ្នកបាត់បង់តែប៉ុណ្ណោះ។
- ទឹកមុខអ្នកទាំងពីរមិនគួរមិនរីករហូតទេ ដោយគួរតែសប្បាយចិត្តឲ្យបានច្រើនជាងពិបាកចិត្ត ទើបអ្នកអាចផ្តល់សុភមង្គលដល់គ្នាបាន។ ដូចនេះ អ្នកគួរតែចងចាំចំណុចទាំងនេះឲ្យបានល្អ ទើបអាចបង្កើនមនោសញ្ចេតនាអ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)