សព្វថ្ងៃនេះសួរថា នរណាខ្លះមិនចេះស្រ្តេសសោះនោះ? មិនខ្វល់ថាវាគឺជាការងារ គ្រួសារ លុយកាក់ ជីវិតរស់នៅ ឬជំងឺ សុទ្ធតែជាដើមហេតុនាំឲ្យស្រ្តេសបានទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាអំពីវិធីគ្រប់គ្រងស្រ្តេសក្នុងជីវិតអាចជួយអ្នករស់នៅកាន់តែផ្តល់សុខភាព និងរីករាយជាងមុន ពេញចិត្តនឹងការងារ គ្រួសារ និងមិត្តភក្តិកាន់តែខ្លាំង ព្រមទាំងផ្តោតសំខាន់ទៅលើថាមពលក្នុងជិវិតថែមទៀត។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការកាត់បន្ថយផាពស្រ្តេស៖
- បង្កើតតារាងរឿងដែលធ្វើឲ្យអ្នកស្រ្តេសខ្លាំងបំផុត។ សរសេរវាជាមួយនឹងកម្រិតស្រ្តេសដែលវាបង្កចំពោះអញនក និងរបៀបដែលវាប៉ះពាល់លើអ្នក
- ចូរគ្រប់គ្រងតាមរយៈការសម្រេចចិត្តនូវអ្វីដែលមានលើតារាងដែលអ្នកអាចធ្វើបានចំពោះវា
- ចូរនិយាយថែ ទេ ខ្លះ។ មិនត្រូវប្តេជ្ញាចិត្តចំពោះអ្វីដែលថ្មីទាំងអស់អីព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាគួរតែធ្វើវាទៀត
- មិនត្រូវរំពឹងថានឹងទទួលបានភាពល្អឥតខ្ចោះពីខ្លួនឯង ឬអ្នកដទៃអី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរបង្កើតអ្វីដែលជាអត្តិភាពជាងគេ។ ចូរចម្រេចចិត្តនូវអ្វីដែលសំខាន់បំផុតសម្រាប់គ្រួសារអ្នក និងអ្នក ហើយត្រូវកំណត់ពេលវេលាសម្រាប់រឿងទាំងនោះផងដូចជា ម៉ោងបាយជាមួយគ្រួសារ ពេលវេលាសប្បាយៗ ឬគម្រោងចូលនិវត្តន៍៕