យោងទៅតាម CDC អាមេរិកបានឲ្យដឹងថា ជំងឺបេះដូងគឺជាដើមហេតុនាំឲ្យមនុស្សបុរសស្រីស្លាប់ច្រើនជាងគេក្នុងសហរដ្ឋអាមេរិក ដោយមានមនុស្សម្នាក់បានស្លាប់ដោយសារតែបញ្ហាបេះដូងជារៀងរាល់ ៣៧វិនាទី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើនរណាខ្លះដែលប្រឈមនឹងជំងឺបេះដូងទៅ?
មានកត្តាច្រើនណាស់ដែលធ្វើឲ្យមនុស្សមួយចំនួនប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងដូចជា៖
- ភេទប្រុស
- អាយុច្រើន
- គ្រួសារមានប្រវត្តិកើតជំងឺបេះដូង
- កំពុងតែរ៉ាំងរដូវ
- កំពុងតែជក់បារី
- លើសកូឡេស្តេរ៉ុលក្នុងឈាម
- លើសសម្ពាធឈាម
- មិនសូវ ឬគ្មានសកម្មភាពរាងកាយ
- ធាត់ជ្រុល
- លើសជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន
- ស្រ្តេស បាក់ទឹកចិត្ត ឬខឹង
- របបអាហារមិនល្អ
- ញ៉ាំគ្រឿងស្រវឹងច្រើនពេក
តើអ្វីទៅដែលធ្វើឲ្យកើតជំងឺគាំងបេះដូងលើមនុស្សវ័យក្មេង?
បញ្ហាបេះដូង ជាពិសេសគាំងបេះដូងច្រើនតែជាប់ទាក់ទងនឹងមនុស្សវ័យចំណាស់។ យើងក៏ឃើញថា មនុស្សអាយុកាន់តែច្រើនគឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូង ដែលវាអាចនាំឲ្យកើតជំងឺគាំងបេះដូងបានទៀត។ យ៉ាងណាមិញ អត្រានៃការកើតជំងឺគាំងបេះដូងលើមនុស្សវ័យក្មេងក៏កើនឡើងដែរ។ យោងទៅតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សអាយុក្រោម ៤០ឆ្នាំ មានការប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូងជាងមុន។ ខាងក្រោមនេះគឺជាមូលហេតុដែលនាំឲ្យមានបញ្ហាសុខភាពមួយនេះ៖
ជំងឺទឹកនោមផ្អែមប្រភេទទី២
យោងទៅតាមអ្នកជំនាញខាងជំងឺបេះដូងបានឲ្យដឹងថា ការកើនឡើងចំនួនជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាកត្តាប្រឈមនឹងជំងឺគាំងបេះដូងដ៏ធំបំផុតលើមនុស្សវ័យក្មេង។ ជំងឺទឹកនោមផ្អែមប្រភេទទី២បង្កឡើងនៅពេលដែលកោសិកាក្នុងរាងកាយទៅជារ៉េស៊ីស្តង់នឹងអាំងស៊ុយលីន ហើយក៏មិនអាចបឺតស្រូប និងប្រើប្រាស់អាំងស៊ុយលីនដើម្បីចាប់ជាតិស្ករចេញពីសរសៃឈាមចូលទៅក្នុងកោសិកាបានដែរ។
ធាត់ជ្រុល
ការកើនឡើងនៃភាពធាត់ជ្រុលប្រហែលជាកត្តាប្រឈមមុខមួយទៀតនៃជំងឺគាំងបេះដូងលើមនុស្សវ័យក្មេង។ ភាពធាត់ជ្រុលគឺជាកត្តាប្រឈមនឹងជំងឺតឹកនោមផ្អែមប្រភេទទី២។ វាក៏ជាសញ្ញាសម្គាល់មួយនៃការរស់នៅមិនផ្តល់សុខភាព មិនមានសកម្មភាពរាងកាយ និងរបបអាហារមិនផ្តល់សុខភាពផងដែរ។
របបអាហារមិនផ្តល់សុខភាព
របបអាហារមិនផ្តល់សុខភាពអាចជំរុញឲ្យប្រឈមនឹងជំងឺគាំងបេហដូងលើមនុស្សវ័យក្មេង។ របបអាហារមិនផ្តល់សុខភាពអាចនាំឲ្យធាត់ជ្រុលបាន។ វាក៏ធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមកើនឡើង និងបង្កជាការលើសសម្ពាធឈាមទៀត។ របបអាហារមិនផ្តល់សុខភាព ជាពិសេសអាហារកៃឆ្នៃច្រើនតែធ្វើឲ្យប្រឈមខ្ពស់នឹងការគាំងបេះដូង ដោយសារតែវាមានជាតិស្ករ ប្រៃ និងកាបូអ៊ីដ្រាតកៃឆ្នៃច្រើន។
របៀបរស់នៅបែបស៊ីដេកៗ
របៀបរស់នៅបែបស៊ីដេកៗ និងមិនមានសកម្មភាពរាងកាយ គឺជាកត្តាដ៏សំខាន់បំផុតនាំឲ្យប្រឈមខ្ពស់នឹងជំងឺរ៉ាំរ៉ៃជាច្រើន។ ការមិនមានសកម្មភាពរាងកាយគឺជាហេតុផលលេខមួយដែលនាំឲ្យធាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលអ្នកហាត់ប្រាន ចង្វាក់បេហដូងនឹងកើនឡើងជាបណ្តោះអាសន្ន ហើយក៏ចុះមកធម្មតាវិញ ដែលរឿងនេះនឹងជួយផ្តល់ភាពរឹងមាំដល់បេះដូង និងធ្វើឲ្យវាកាន់តែមានសុខភាពល្អជាងមុន៕