កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីទង្វើមួយចំនួនក្នុងការបំបាត់អាការៈក្រហាយទ្រូងរបស់ស្ត្រីមានផ្ទៃពោះរួចមកហើយ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារមួយចំនួនដែលអ្នកអាចបរិភោគបានពេលដែលអ្នកមានអាការៈនេះ។ តើមានអាហារអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ស្រូវសាលី

នៅក្នុងស្រូវសាលីមានសារធាតុជាច្រើន រួមជាមួយសារធាតុចិញ្ចឹមដែលអាចជួយអ្នកបំបាត់អាការៈនេះបានក្រោយពេលដែលអ្នកបរិភោគវារួច។

តៅហ៊ូ

នៅក្នុងសាច់មានអាស៊ីតខ្លាញ់ច្រើន ដែលត្រូវការពេលវេលាយូរដើម្បីរំលាយ ជាហេតុដែលអាចធ្វើឲ្យអ្នកមានអាការៈក្រហាយទ្រូងនេះងាយបំផុត ផ្ទុយទៅវិញ អ្នកអាចបរិភោគតៅហ៊ូដែលមានអាស៊ីតខ្លាញ់ទាប និងមានប្រូតេអ៊ីនច្រើន ដែលអាចជួយអ្នកបំបាត់អាការៈនេះបាន ដូចនេះអ្នកអាចពិសារតៅហ៊ូជំនួសសាច់ផ្សេងៗបាន។

ខ្ញី

ខ្ញីអាចជួយអ្នករំលាយអាហារបានលឿន ដែលអាចជួយអ្នកឲ្យមានអាការៈនោះរាងធូរស្រាល ដូចនេះអ្នកអាចយកវាមកឆុងទឹកផឹក ឬដាក់ក្នុងសម្លក៏បាននៅពេលដែលអ្នកចម្អិនអាហារ វានឹងបញ្ចេញប្រសិទ្ធភាពដូចគ្នា។

ផ្លែចេក

នៅក្នុងផ្លែចេកនេះមានសារធាតុម្យ៉ាងដែលអាចជួយការពារក្រពះអ្នកក្រោយពេលដែលអ្នកបរិភោគរួច វានឹងប្រែជារនាំងការពារក្រពះអ្នកឲ្យមានសុខភាពល្អ នោះអ្នកនឹងមិនមានអាការៈក្រហាយទ្រូងឡើយ ដោយសារតែអាហារទាំងអស់អាចរំលាយបានលឿន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង