មុខគឺជាកន្លែងដែលសំខាន់ណាស់ចំពោះមនុស្សស្រី បើមុខអ្នកមានបញ្ហា នោះវានឹងអាចបំផ្លាញអនាគតរបស់នារីម្នាក់ ដូចនេះអ្នកត្រូវតែមើលថែមុខអ្នកឲ្យបានល្អ ដោយមិនត្រូវលាបផ្តេសផ្តាសលើមុខអ្នកឡើយ។ តើមានអ្វីខ្លះដែលមិនអាចប៉ះមុខអ្នកបាននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រូចឆ្មារ
នៅក្នុងក្រូចឆ្មារមានជាតិជូរខ្ពស់ណាស់ ហើយមានpHស្មើនឹង២ ដូចនេះបើវាប៉ះនឹងមុខអ្នកផ្ទាល់ វានឹងអាចបំផ្លាញស្បែកមុខអ្នកយ៉ាងងាយបំផុត។
ស្ករ
អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងមកហើយថានៅពេលដែលអ្នកស្រូបយកជាតិស្ករច្រើន វានឹងធ្វើឲ្យស្បែកអ្នកមានសម្ពាធ ដូចនេះបើអ្នកយកវាមកលាបលើមុខអ្នក វានឹងធ្វើឲ្យស្បែកមុខអ្នកកាន់តែស្តើងទៅៗ។
អាកុល
ប្រសិនជាអ្នកប្រើផលិតផលដែលមានជាតិអាកុលមកលាបលើមុខអ្នក នោះវានឹងធ្វើឲ្យមុខអ្នកមានអាការៈកាន់តែស្ងួត ថែមទាំងអាចធ្វើឲ្យរន្ធញើសអ្នកមានសម្ពាធទៀតផង ដូចនេះនៅពេលដែលអ្នកទិញ អ្នកត្រូវតែពិនិត្យមើលឲ្យបានច្បាស់ ទើបមិនអាចបំផ្លាញស្បែកអ្នកបាន។
ថ្នាំដុសធ្មេញ
ថ្វីត្បិតតែថ្នាំដុសធ្មេញអាចធ្វើឲ្យធ្មេញអ្នកស ប៉ុន្តែអ្នកមិនអាចប្រើវាលើមុខអ្នកឡើយ ព្រោះវាអាចធ្វើឲ្យមុខអ្នកមានមុន ថែមទាំងអាចធ្វើឲ្យស្បែកអ្នករបួស ជាហេតុដែលអាចបន្សល់ទុកស្នាមលើមុខអ្នក ដែលពិបាកក្នុងការបំបាត់ស្នាមទាំងនោះណាស់។
ទឹកក្តៅ
នៅពេលដែលអ្នកប្រើទឹកក្តៅមកលុបមុខ នោះវាកំពុងតែប៊ឺតយកជាតិទឹកពីស្បែកមុខអ្នកហើយ ដែលអាចធ្វើឲ្យមុខអ្នកមានអាការៈស្ងួតបាន ដូចនេះអ្នកដែលមានស្បែកឆាប់ឡើងខ្លាញ់ និងកើតមុន អ្នកគួរតែចៀងវាងប្រើទឹកក្តៅដើម្បីលុបមុខ អ្នកគួរតែប្រើទឹកក្តៅអ៊ុនៗទើបល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)