ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកប្រហែលមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែឈើនេះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ថាតើផ្លែក្រខុបបារាំងអាចផ្ដល់ផលល្អយ៉ាងណាខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានក្រខុបបារាំង ៖
១. ផ្ទុកសម្បូរទៅដោយវីតាមីន C
ក្រខុបបារាំងក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C ផងដែរ! វីតាមីន C គឺចាំបាច់ណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ សុខភាពស្បែក សក់និងក្រចក។
២. មានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ
ដូច្នេះការទទួលទានក្រខុបបារាំងជួយទប់ស្កាត់បញ្ហាសុខភាពជាច្រើនដែលបង្កឡើងដោយសារការរលាកក្នុងរាងកាយរួមមានជំងឺមហារីក ជំងឺបេះដូង ជំងឺធាត់ជ្រុល ជំងឺពុកឆ្អឹង និងជំងឺទឹកនោមផ្អែមជាដើម។
៣. បំបាត់អាការៈឈឺសន្លាក់
ក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបរិមាណខ្ពស់នៃវីតាមីន C របស់ផ្លែក្រខុបបារាំងនេះឯង! ការទទួលទានក្រខុបបារាំងជួយបំបាត់និងទប់ស្កាត់អាការៈហើមសន្លាក់ រឹងសន្លាក់ និងឈឺចាប់។
៤. ល្អចំពោះសុខភាពភ្នែកនិងការមើលឃើញ
នេះក៏ព្រោះតែក្រខុបបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene សារធាតុ lutein និង zeaxanthin ដែលជួយពង្រឹងសុខភាពភ្នែកនិងធ្វើឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង។
៥. ធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង
ការទទួលទានផ្លែក្រខុបបារាំងក៏ជួយជម្រុញមុខងារខួរក្បាលផងដែរដោយបង្កើនការចងចាំនិងការផ្ដោតអារម្មណ៍ ព្រមទាំងលើកកម្ពស់អារម្មណ៍ល្អប្រសើរតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលមានផ្ទុក៕