គ្រប់គ្នាដែលធ្លាប់មានបញ្ហាលានក្លនឆ្អឹងខ្នងពីមុនបានដឹងហើយថា តើវាមានការឈឺចាប់ខ្លាំងប៉ុណ្ណា។ ការធ្វើចលនាអាចធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ និងសាំចិត្តខ្លាំងក្នុងការរងចាំឲ្យវាជាវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

តើអ្វីទៅជាការលានក្លនឆ្អឹងខ្នង?

មធ្យោបាយដ៏ងាយស្រួលបំផុតក្នុងការយល់ដឹងអំពីការលានក្លនឆ្អឹងខ្នងគឺគិតអំពីនំចាហួយ។ មនុស្សយើងមានទ្រនាប់ឆ្អឹងកងខ្នងចំនួន ២៤ ចាប់ពីឆ្អឹងកងក រហូតដល់ចង្កេះ។ ទ្រនាប់នេះមាននាទីជំនួយដល់ការធ្វើចលនារបស់ឆ្អឹងកងខ្នង។ បើសិនជាអ្នកមានបញ្ហាលានក្លនឆ្អឹងខ្នង មានន័យថា ផ្នែកកណ្តាលរបស់ទ្រនាប់ឆ្អឹងកងខ្នងនេះលានចេញមកខាងក្រៅរហូតដល់សង្កត់សរសៃប្រសាទនៅជិតឆ្អឹងកងខ្នងរហូតដល់ចេញអាការៈលានក្លនឆ្អឹងខ្នងតែម្តង។ 

មូលហេតុ

ការធ្វើចលនា ការមានរបួស សម្ពាធ អាយុ ឬគ្រាន់តែសំណាងអាក្រក់ក៏អាចធ្វើឲ្យផ្នែកកណ្តាលនៃទ្រនាប់ឆ្អឹងខ្នងលានចេញមកខាងក្រៅបានដែរ។ អ្នកខ្លះមានគ្រោះថ្នាក់ ហើយក៏មានការលានក្លននេះតែម្តង ជាពិសេសការអោនចង់ខ្សែស្បែកជើងធម្មតាៗក៏អាចបង្កជាបញ្ហានេះដែរ។ មនុស្សយើងភាគច្រើនដឹងច្បាស់លាស់ថាពេលណាវានឹងកើតឡើង ឬអ្វីដែលធ្វើឲ្យមានបញ្ហានេះ ដោយសារតែការឈឺចាប់កើតឡើងភ្លាមៗតែម្តង។ 

ការលានក្លនឆ្អឹងខ្នងក៏អាចបង្កឡើងដោយការខូចទ្រនាប់ឆ្អឹងកងខ្នង ហ្សែន ឬទាំងពីរចូលគ្នា។ សកម្មភាពផ្សេងៗដូចជា ការលើរបស់ធ្ងន់ធ្ងរ ឬលេងកីឡាក៏អាចបង្កជាការកើតក្លនដែរ។

រោគសញ្ញា

ពេលវេលាជាមធ្យមសម្រាប់ការលានក្លនឆ្អឹងខ្នងដើម្បីជាវិញនោះគឺអាចស៊ីពេលពី ៤ ទៅ៦សប្តាហ៍ ប៉ុន្តែវាអាចស្រួលបួលវិញរយៈពេល ពីរទៅបីថ្ងៃអាស្រ័យទៅតាមភាពធ្ងន់ធ្ងរបស់ក្លននោះ និងកន្លែងដែលវាកើតឡើង។ កត្តាដ៏ធំបំផុតក្នុងការជួយឲ្យក្លននេះជាវិញគឺពេលវេលា ដោយសារតែភាគច្រើនវានឹងស្រួលបួលវិញដោយខ្លួនឯង។ ពេលវេលាជាវិញក៏អាស្រ័យទៅតាមអ្វីដែលអ្នកចង់ឲ្យជា និងប្រភេទនៃការព្យាបាលដែលអ្នកកំពុងតែប្រើ។

ការព្យាបាល

មានជម្រើសព្យាបាលមួយចំនួនដែលអាចចាប់ផ្តើមភ្លាមៗ៖

  • ស្អំទឹកកក និងសម្រាក
  • ការព្យាបាលដោយចលនា និងពុតពែនខ្លួន
  • ការលេបថ្នាំ (ថ្នាំប្រឆាំងការរលាក ឬថ្នាំបន្ធូរសាច់ដុំអាចជួយសម្រួលការឈឺចាប់នៅសរសៃប្រសាទ)
  • ថ្នាំ Steroids(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការវះកាត់គឺជាជម្រើសមួយសម្រាប់មនុស្សមួយចំនួនដែលសមស្របដែរ៕