ដំណឹងមិនពិត ជំនឿមិនត្រឹមត្រូវ និងពាក្យចរចាមអារាម អំពីបញ្ហាញឹកញាប់នោះគឺតែងតែកើតឡើងញឹកញ៉ាប់បំផុត។ យ៉ាងណាមិញ ជំនឿមិនត្រឹមត្រូវ និងពាក្យចរចាមអារម្មទាំងអស់អាចធ្វើឲ្យស្ថានការណ៍នៃការផ្ទុះជំងឺនេះកាន់តែធ្ងន់ធ្ងរជាងមុន ហើយធ្វើឲ្យការបង្ការ និងព្យាបាលកាន់តែបិបាក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងទៅតាមរបាយការណ៍ Reuters បានឲ្យដឹងថា ការកើននៃព័ត៌មានមិនពិត ដែលរួមមានការផ្តល់ដំបូន្មានមិនត្រឹមត្រូវតាមបណ្តាញសង្គមអាចធ្វើឲ្យការផ្ទុះជំងឺថ្មីដែលបង្កឡើងដោយវីរុស COVID-19 កាន់តែធ្ងន់ធ្ងរថែមទៀត។ 

អ្នកវិទ្យាសាស្រ្តនៅឯ Britain’s East Anglia University បាននិយាយថា ការបញ្ឈប់ការរីកដុះដាលនៃព័ត៌មានមិនត្រឹមត្រូវនេះអាចជួយជីវិតមនុស្សបានច្រើនក្នុងពេលដែលមានការផ្ទុះមេរោគ COVID-19 ក្នុងប្រទេសចិន។ ដូច្នេះខាងក្រោមនេះខ្ញុំសូមបង្ហាញព័ត៌មានដែលជាជំនឿមិនត្រឹមត្រូវមួយចំនួនអំពីវីរុសមួយនេះ៖

ជំនឿមិនត្រឹមត្រូវ៖ សត្វចិញ្ចឹមនៅផ្ទះអាចចម្លងវីរុស Coronavirus 

រឿងពិត៖ វាមិនមានអំណះអំណាងណាមួយនិយាយថា សត្វចិញ្ចឹមក្នុងផ្ទះអាចរាលដាលវីរុសទៅមនុស្សឡើយ។ ថ្មីៗនេះ មានដំណឹងមិនពិត ឬជំនឿមិនត្រឹមត្រូវនិយាយថា ការដែលរស់នៅជុំវិញសត្វចិញ្ចឹមដូចជា ឆ្កែ និងឆ្មា គឺជាដើមហេតុនាំឲ្យផ្ទុះវីរុស Coronavirus។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមានអំណះអំណាងណាមួយនិយថា សត្វចិញ្ចឹមអាចឆ្លងវីរុស COVID-19ឡើយ។ ប៉ុន្តែ ការលាងសម្អាតដៃបានល្អក្រោយប៉ះពាល់សត្វចិញ្ចឹមរួចតែងតែជារឿងដែលត្រូវធ្វើ ដោយសារតែអ្នកអាចឆ្លងបាក់តេរីផ្សេងទៀត និងរងការបង្ករោគផ្សេងទៀត។ 

ជំនឿមិនត្រឹមត្រូវ៖ ការលាងសម្អាតច្រមុះជាទៀងទាត់ជាមួយសារ៉ូមប្រៃអាចជួយបង្ការការបង្ករោគដោយវីរុស Coronavirus បាន

ការពិត៖ ការលាងសម្អាតច្រមុះដោយសេរ៉ូមប្រៃប្រហែលជាមិននអាចបង្ការវីរុស Coronavirus ឡើយ។ ការលាងច្រមុះដោយសេរ៉ូមប្រៃត្រូវបានគេទទួលស្គាល់សម្រាប់ព្យាបាលជំងឺផ្តាសាយ។ ប៉ុន្តែមិនមានអំណះអំណាងណាមួយថា វិធីនេះអាចជួយបង្ការការបង្ករោគដោយវីរុស Coronavirus ឡើយ។ ការអនុវត្តអនាម័យត្រឹមត្រូវដូចជា ការលាងសម្អាតដៃជាទៀងទាត់ ដៃគគ្រិចមិនប៉ះច្រមុះឬមាត់ ។ល។ អាចជួយបង្ការការបង្ករោគបាន។ 

ជំនឿមិនត្រឹមត្រូវ៖ ថ្នាំផ្សះអាចជួយបង្ការ ឬព្យាបាលការបង្ករោគដោយវីរុស Coronavirus បាន

ការពិត៖ ថ្នាំផ្សះមានប្រសិទ្ធភាពសម្លាប់តែបាក់តេរីប៉ុណ្ណោះ ហើយក៏មិនអាចសម្លាប់វីរុសបានដែរ។ ថ្នាំផ្សះត្រូវបានគេប្រើប្រាស់ជាញឹកញាប់ទោះបីជាមានការបង្ករោគដោយវីរុសក៏ដោយ ដូចជាផ្តាសាយជាដើម។ ខណៈពេលដែលថ្នាំផ្សះប្រហែលជាអាចបន្ថយការអាការៈបានមួយរយៈ តែវាមិនមានប្រសិទ្ធភាពព្យាបាលការបង្ករោគដោយវីរុសឡើយ។ ការប្រើប្រាស់ថ្នាំផ្សះមិនសមស្រប និងមិនត្រឹមត្រូវអាចនាំឲ្យរ៉េស៊ីស្តង់ថ្នាំផ្សះ និងធ្វើឲ្យការព្យាបាលទៅលើការបង្ករោគដោយបាក់តេរីផ្សេងទៀតកាន់តែពិបាក។ 

ជំនឿងមិនត្រឹមត្រូវ៖ មានតែមនុស្សចាស់ទេដែលប្រឈមនឹងការបង្ករោគដោយវីរុស Coronavirus ហើយគួរតែអនុវត្តវិធីបង្ការ

ការពិត៖ មនុស្សគ្រប់វ័យសុទ្ធតែអាចឆ្លងវីរុស Coronavirus បានទាំងអស់។ អ្នកខ្លះកំពុងតែចែកចាយព័ត៌មានថា មានតែមនុស្សចាស់ទេដែលងាយរងការបង្ករោគដោយ Coronavirus។ ខណៈពេលដែលមនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពមានការប្រឈមខ្ពស់ជាងគេដោយសារតែប្រព័ន្ធភាពស៊ាំខ្សោយ តែការបង្ករោគដោយវីរុស Coronavirus គឺអាចកើតឡើងលើមនុស្សគ្រប់គ្នាតែម្តង និងមិនរើសអាយុឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់មនុស្សគ្រប់វ័យគួរតែអនុវត្តវិធានការបង្ការដើម្បីកាត់បន្ថយការបង្ករោគ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង