ការមករដូវជាប្រចាំខែច្រើនតែមិនមែនជារឿងស្រួលទ្រាំឡើយ ជាពិសេសនៅពេលស្រ្តីត្រូវការធ្វើដំណើរ ទៅធ្វើការ ឬត្រូវចូលរួមព្រឹតិ្តការណ៍សំខាន់ណាមួយ។ វាមិនត្រឹមតែមិនផ្តល់ផាសុកភាពទេ តែក៏បណ្តាលឲ្យស្រ្តីភាគច្រើនឈឺចាប់ខ្លាំងក្នុងពោះ ខ្នង និងជើង ជាពិសេសរយៈពេលពីរថ្ងៃដំបូងនៃការមករដូវតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណួរសួរថា ហេតុអ្វីបានជាស្រ្តីក្នុងពេលមករដូវអាចជួបបញ្ហាឈឺខ្នងបែបនេះអ៊ីចឹង?
ស្រ្តីខ្លះនិយាយគ្នាអំពីការឈឺខ្នងក្នុងពេលមករដូវ និងមានការឆ្លើយតបអវិជ្ជមាន ហើយពួកគេក៏ចាប់ផ្តើមបារម្ភអំពីភាពមិនប្រក្រតីទាក់ទងនឹងរាងកាយរបស់គាត់ដែរ ជាពិសេសទាក់ទងនឹងការឈឺចាប់បែបនេះតែម្តង។ យ៉ាងណាមិញ អ្នកត្រូវតែដឹងថា ការឈឺចាប់នៅខ្នងក្នុងពេលមករដូវគឺជារឿងកើតឡើងជាញឹកញាប់ស្រាប់ហើយ។ ចំណែកឯការឈឺចាប់នៅជើងវិញ ជាពិសេសនៅតំបន់ភ្លៅដែលចាក់ចុះទៅក្រោម គឺជាអាការៈញឹកញាប់មួយផ្សេងទៀតនៃការឈឺចាប់ក្នុងពេលមករដូវ។ នៅពេលយប់ រាងកាយទាមងមូលត្រូវបានធ្វើទំនាក់ទំនងដោយជាលិកា ជាតិសរសៃ និងសរសៃឈាម។ ដូច្នេះ នៅពេលការឈឺចាប់កើតឡើងនៅពោះផ្នែកខាងក្រោមដោយសារតែការកន្ត្រាក់ស្បូន វាអាចមានឥទ្ធិពលមួយទៅលើសរសៃឈាមក្នុងភ្លៅដែលជាប់ទាក់ទងគ្នាជាមួយជើងដែរ។
យ៉ាងណាមិញ ការឈឺជើងក៏ជាអាការៈញឹកញាប់បំផុតនៃជំងឺ Endometriosis។ នេះដោយសារតែក្នុងជំងឺ Endometriosis គឺមានជាលិការរបស់ស្បូនលូតលាស់ខាងក្រៅស្បូន ប៉ុន្តែវាមិនអាចចេញពីរាងកាយបាន ហើយក៏ធ្វើឲ្យឈឺចាប់ខ្លាំងដូចជាការឈឺចាប់ក្នុងជើង។
ជាលិការបស់ស្រទាប់អង់ដូម៉ែត្រ ឬហៅថា Endometrial Tissue អាចលូតលាស់ ក្នុង និងជុំវិញសរសៃឈាមដែលនៅជុំវិញអាងត្រគាក សន្លាក់ត្រគាក និងភ្លៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាអាចធ្វើឲ្យឈឺចាប់ក្នុងសន្លាក់ត្រគាក ភ្លៅ និងជើងដែរ៕