ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីចៀសផុតបញ្ហាហើមពោះ ៖

១. ចេក

សារធាតុប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេក គឺជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានផ្លែចេកដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។

២. ទទួលទានអាហារពេលព្រឹកសម្បូរទៅដោយជាតិសសៃ

ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារអ្នកគួរទទួលទានអាហារពេលព្រឹកដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ អាហារប្រភេទនេះក៏ផ្ដល់ថាមពលដ៏ប្រសើរដល់រាងកាយផងដែរ។

៣. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ ទទួលទានទឹកល្បាយនេះនៅពេលអាការៈហើមពោះ ឬឡើងហ្គាសច្រើនក្នុងពោះកើតមានឡើង។

៣. ទឹកក្រូចឆ្មារស្រស់លាយជាមួយម្សៅ Baking soda

ប្រសិនបើជួបប្រទះអាការៈចង្អោរចង់ក្អួតផងដែរនោះ អ្នកអាចទទួលទានទឹកក្ដៅឧណ្ហៗមួយពែងដែលមានលាយជាមួយទឹកក្រូចឆ្មារស្រស់និងម្សៅ Baking មួយចិប។

៤. តែខ្ញី

អ្នកអាចទទួលទានតែខ្ញីមួយពែងដើម្បីទប់សម្រាលអាការៈ។ នោះក៏ព្រោះតែបន្លែមើមនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ខ្ញីក៏មានផ្ទុកនូវសារធាតុ zingibain ដែលជាអង់ស៊ីមមួយជួយសម្រួលដល់ការរំលាយអាហារ ហើយទទួលខុសត្រូវចំពោះការបំបែកប្រូតេអ៊ីននៅក្នុងរាងកាយនិងថែមទាំងសម្រួលដំណើរការមុខងារនៃពោះវៀនផងដែរ។

៥. តែជីអង្កាម

អាចព្យាបាលអាការៈហើមពោះនិងពិបាករំលាយអាហារបានយ៉ាងប្រសើរតាមរយៈសារធាតុ menthol ដែលមានផ្ទុក៕