ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំណាងដែលប្តីខាងលើនាំមកឲ្យអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
បុរសដែលកើតក្នុងឆ្នាំរកា ជាប្តីដែលអាចនិយាយបានថាការពារប្រពន្ធបានល្អណាស់។ នៅពេលដែលមាននរណានិយាយ ឬធ្វើអីប៉ះពាល់ដល់ប្រពន្ធ នោះគេនឹងអាចខឹងបាន។ ជាពិសេស គេក៏អាចផ្តល់ជីវភាពដ៏ល្អមួយដល់ភរិយាដែរ ដោយធ្វើឲ្យប្រពន្ធគេអាចរស់នៅបានយ៉ាងសុខស្រួល។
ឆ្នាំឆ្លូវ
មនុស្សប្រុសដែលកើតក្នុងឆ្នាំឆ្លូវ មានសមត្ថភាពខ្ពស់ក្នុងការប្រកបការងារ និងរបររកស៊ី។ ជាពិសេស គេជាស្វាមីដែលមានទំនួលខុសត្រូវខ្ពស់ណាស់ ដោយអាចការពារភរិយាគេបានយ៉ាងល្អ។ ដូចនេះ ប្រព្ធគេនឹងអាចរស់នៅដោយសុភមង្គលជាមិនខានឡើយ។
ឆ្នាំមមី
បុរសឆ្នាំមមី ជាប្តីដែលនៅពេលឃើញប្រពន្ធមានគ្រោះថ្នាក់ ឬត្រូវបាននរណាធ្វើបាប គេនឹងចេញមុខជួយភ្លាម ព្រោះគេជាស្វាមីដែលទុកគ្រួសារជាធំ។ ជាពិសេស ទោះបីជារវល់យ៉ាងណា ក៏គេនៅតែមានពេលកំដរប្រពន្ធកូនដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)