ការឈឺក្បាលបែបប្រកាំងប្រហែលជាបង្កបញ្ហា ឬមិនមានផាសុកភាពខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ ដោយសារតែការឈឺក្បាលខ្លាំងអាចកើតឡើងជាញឹកញាប់ក្នុងពេលវេលាមួយនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងពេលជាមួយគ្នានេះដែរ ថ្នាំកែរោគឈឺក្បាលនេះអាចបណ្តាលឲ្យកូនកើតមកខូចអវៈយវៈបានទៀតនោះ ដូច្នេះអ្នកជំនាញជាច្រើនបានណែនាំស្រ្តីមានផ្ទៃពោះកុំប្រើប្រាស់ថ្នាំនេះអី។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីមានផ្ទៃពោះដែលងាយនឹងឈឺក្បាលបែបប្រកាំងគួរអាចប្រើវិធីដោះស្រាយដូចខាងក្រោមនេះ៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានផ្ទៃពោះ ឬមានគម្រោងយកកូន និងកំពុងតែលេបថ្នាំបំបាត់ការឈឺក្បាល
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលគ្មានវេជ្ជបញ្ជា ហើយមានសុវត្ថិភាពសម្រាប់ប្រើក្នុងពេលមានផ្ទៃពោះ
- ចូរប្រើវិធីបន្ធូរអារម្មណ៍ដើម្បីជួយបំបាត់ការឈឺក្បាល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្អំទឹកកកលើក្បាលនៅពេលមានអារម្មណ៍ឈឺក្បាល៕