ការមានផ្ទៃពោះគឺជាការផ្លាស់ប្តូរជីវិតសម្រប់ជីវិតជាមនុស្សស្រី។ ការប្រែប្រួលរាងកាយ និងអារម្មណ៍មួយចំនួនកើតឡើងក្នុងរយៈពេល ៩ខែនៃការមានផ្ទៃពោះនេះ ហើយស្រ្តីក៏ត្រូវការការថែទាំកាន់តែល្អជាងមុនទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែរាងកាយស្រ្តីត្រូវឆ្លងការការផ្លាស់ប្តូរច្រើនក្នុងពេលមានផ្ទៃពោះ គាត់ក៏ងាយនឹងឆ្លងរោគ ជាច្រើនដែរ ជាពិសេសការបង្ករោគនៅផ្លូវទឹកម៉ូត្រតែម្តង។
ការបង្ករោគដោយផ្លូវទឹកម៉ូត្រមានដូចជា តម្រងនោម បំពង់បង្ហូរទឹកនោមពីតម្រងនោមមកប្លោកនោម ប្លោកនោម និងបង្ហួរនោម។
ហេតុអ្វីបានជាស្រ្តីមានផ្ទៃពោះងាយឆ្លងការបង្ករោគនៅផ្លូវទឹកម៉ូត្រម្លេះ?
ខណៈពេលដែលការបង្ករោគនៅផ្លូវទឹកម៉ូត្រអាចកើតឡើងលើស្រ្តីគ្រប់វ័យ ស្រ្តីមានផ្ទៃពោះក៏ងាយនឹងឆ្លងការបង្ករោគដែរ ដោយសារតែផ្លូវទឹកម៉ូត្ររបស់គាត់មានការផ្លាស់ប្តូរខណៈពេលកំពុងតែមានផ្ទៃពោះ។ ការលូតលាស់របស់ស្បូនដើម្បីចិញ្ចឹមកូនក្នុងផ្ទៃនឹងបង្កើនសម្ពាធទៅលើប្លោកនោម ហើយក៏ធ្វើឲ្យស្ទះផ្លូវទឹកម៉ូត្រថែមទៀត រហូតដល់ប្រឈមការបង្ករោគកាន់តែខ្ពស់តែម្តងទៅ។ សម្រាប់បម្រែបម្រួលអ័រម៉ូនដែលជាប់ទាក់ទងនឹងការមានផ្ទៃពោះក៏ធ្វើឲ្យទឹកនោមកាន់តែខាប់ ដែលរឿងនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់បាក់តេរីធ្វើការបង្ករោគដែរ។
តើមានអ្វីកើតឡើងទៅបើសិនជាអ្នកមានការបង្ករោគនៅផ្លូវទឹកម៉ូត្រក្នុងពេលមានផ្ទៃពោះ?
បើសិនជាអ្នកឆ្លងការបង្ករោគនៅផ្លូវទឹកម៉ូត្រក្នុងពេលមានផ្ទៃពោះ វាអាចនឹងប៉ះពាល់ដល់សុខភាព ព្រមទាំងរាងកាយ។ ការបង្ករោគអាចធ្វើឲ្យសម្រាលកូនមិនគ្រប់ខែ ហើយបើសិនជាវារាលដាលដល់តម្រងនោមទៀត វាក៏អាចគម្រាមគំហែងដល់អាយុជីវិតម្តាយ និងកូនថែមទៀតដែរ។ បើសិនជាការបង្ករោគនេះរាលដាលពីផ្លូវទឹកម៉ូត្រខាងក្រោមទៅខាងលើ វាអាចនាំឲ្យមានបញ្ហា ការបង្ករោគឆ្លងពីតម្រងនោមចូលទៅក្នុងឈាម ឬហៅថា Urosepsis។ រឿងនេះអាចធ្វើឲ្យខ្សោយសម្ពាធឈាម និងស្លាប់បានក្នុងករណីធ្ងន់ធ្ងរ។
បើសិនជាអ្នកធ្លាប់មានអាការៈខាងក្រោមនេះក្នុងពេលមានផ្ទៃពោះ វាអាចបញ្ចាក់ថា អ្នកកំពុងតែឆ្លងការបង្ករោគនៅផ្លូវទឹកម៉ូត្រ ហើយក៏ត្រូវទៅជួបពេទ្យភ្លាមៗដែរ៖
- នោមច្រើន និងញឹកញាប់ ឬត្រូវការនោមភ្លាមៗ
- ពិបាក ឬមានបញ្ហាឈឺពោះខាងក្រោមបែបរមួលៗក្នុងពេលនោម
- មានអារម្មណ៍ក្រហាយៗពេលនោម
- ទឹកនោមមើលទៅពណ៌ល្អក់ ឬខាប់
- មានវត្តមានឈាមក្នុងទឹកនោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឧស្សាហ៍ក្តៅខ្លួនខ្លាំង គ្រុន និងបែកញើស ជាពិសេសនៅពេលយប់តែម្តង៕