ដោយសារតែនេះជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ហើយក៏អាចគិតថាជាថ្ងៃបុណ្យនៃការថើបដែរ។ ការថើបគឺជាមធ្យោបាយក្នុងការបញ្ជាក់ក្តីស្រឡាញ់សម្រាប់មនុស្សដែលយើងស្រឡាញ់ ប៉ុន្តែវាក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដែរ។ ជំនឿដ៏ពេញនិយមមួយនិយាយថា ការថើបអាចជួយរំលាយជាតិខ្លាញ់ បន្ថយភាពថប់អារម្មណ៍និងស្រ្តេស ហើយក៏ពង្រឹងដល់អារម្មណ៍ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលដែលការថើបមានប្រយោជន៍ច្រើនចំពោះសុខភាព វាប្រហែលជាមានរឿងគួរឲ្យចាប់អារម្មណ៍ទៀតកើតឡើងនៅពេលដែលអ្នកថើបមនុស្សដែលអ្នកស្រឡាញ់។
តើមុខ និងមាត់អ្នកមានប្រតិកម្មដូចម្តេច?
សម្រាប់ហេតុផលខ្លះ គ្រប់ពេលដែលអ្នកមានអារម្មណ៍ថាចង់ថើបគូរស្នេហ៍ អ្នកទំនងជាងាយនឹងងាក់ក្បាលឲ្យត្រូវប្លង់ណាស់។ ជាលទ្ធផលនៃអារម្មណ៍នេះ បបូរមាត់ក៏ងាយនឹងមានភាពស៊ាំជាងរាល់ដងដែរ។ ជាតិសរសៃទទួលវិញ្ញាណក្នុងច្រមុះកាន់តែមានភាពសកម្មដោយសារតែក្លិនដើរតួនាទីមួយក្នុងការទាកទាញអារម្មណ៍។ ជាមួយគ្នានោះដែរ ក្រពេញទឹកមាត់ក៏ចាប់ផ្តើមផលិតទឹកមាត់កាន់តេច្រើនដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការថើប។
តើអ្វីទៅដែលធ្វើឲ្យកូក្នុងពោះ?
អ្នកច្រើនតែមានអារម្មណ៍ថាដូចមានអ្វីកូក្នុងពោះ និងឈឺឈៀបៗពេញរាងកាយនៅពេលអ្នកបានថើបមនុស្សម្នាក់ដែលអ្នកស្រឡាញ់។ នេះដោយសារតែនៅពេលអ្នកថើបគេ លំហូរឈាមទៅរាងកាយនឹងកើនឡើង។ រឿងនេះរួមមានផ្នែកចាច្រើននៃរាងកាយបានជាប់ទាក់ទងនឹងភាពសម្រើបផ្លូវភេទ។
តើអ័រម៉ូនវិញមានអ្វីប្រែប្រួលដែរ?
យើងដឹងហើយថា អារម្មណ៍របស់យើងត្រូវបានគ្រប់គ្រង និងបញ្ជាដោយការផលិតរបស់អ័រម៉ូនជាច្រើនក្នុងរាងកាយទើបធ្វើឲ្យមានសកម្មភាព ឬអារម្មណ៍កើតឡើង។ នៅពេលអ្នកថើបនរណាម្នាក់ កម្រិតអ័រម៉ូន Adrenaline នឹងកើនឡើង។ ការថើបនរណាម្នាក់ដែលអ្នកចូលចិត្តឬស្រឡាញ់នឹងបង្កើតជាអារម្មណ៍មានសេចក្តីសុខ ដែលវាកើតឡើងដោយសារការផលិតរបស់អ័រម៉ូន Dopamine ។
តើការថើបមានឥទ្ធិពលអ្វីចំពោះអារម្មណ៍យើងដែរទេ?
ក្រៅពីការបញ្ចេញអ័រម៉ូន Dopamine ក្នុងខួរក្បាល ផ្នែកផ្សេងៗនៃខួរក្បាលក៏ត្រូវបាំងផ្ជិតអារម្មណ៍អវិជ្ជមានវិញនៅពេលអ្នកបានថើបហើយ។ ការបញ្ចេញអ័រម៉ូន Dopamine និង Adrenaline អាចជួយពង្រឹងដល់អារម្មណ៍ និងបន្ថយអារម្មណ៍ស្រ្តេស ព្រមទាំងការថប់អារម្មណ៍ផង។
តើការថើបមានឥទ្ធិពលអ្វីចំពោះសុខភាពរាងកាយដែរ?
ការថើបក៏នាំឲ្យមានការផ្លាស់ប្តូរមួយចំនួនតូចក្នុងរាងកាយដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការថើបអាចជួយបន្ថយកូឡេស្តេរ៉ុល និងធ្វើឲ្យបេះដូងមានសុខភាពល្អបាន។ វាក៏អាចជួយរំលាយជាតិខ្លាញ់ និងជួយដល់ការសម្រកទម្ងន់ទៀត៕