ការគេងលក់យ៉ាងស្កប់ស្កល់គឺជារឿងសំខាន់បំផុតសម្រាប់សុខភាពមនុស្សយើង។ គុណភាពនៃការគេងនឹងជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំ ព្រមទាំងអ័រម៉ូន Ghrelin និង Leptin សម្រាប់ជួយរក្សាតុល្យភាពរបបអាហារ។ វាត្រូវបានគេណែនាំថា មនុស្សធំពេញវ័យគួរតែគេងយ៉ាងហោចណាស់ ៧ ទៅ៩ម៉ោងជាមធ្យម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកគេងមិនគ្រប់គ្រាន់ ឬត្រូវបានកំណត់រោគវិនិច្ឆ័យថាមានបញ្ហានៃការគេងហើយ វាប្រហែលជាអាចធ្វើឲ្យកង្វះការគេង ព្រមទាំងជាប់ទាក់ទងនឹងបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនទៀតដូចជា ជំងឺបេះដូង ធាត់ជ្រុល ទឹកនោមផ្អែមប្រភេទទី២ លើសសម្ពាធឈាម ។ល។
មូលហេតុញឹកញាប់នៃការមានបញ្ហានៃការគេងដែលយើងមិនគួរប្រងើយកន្តើយនោះមានដូចជា៖
- គេងបាត់ដង្ហើម
- ចង្កោមរោគជើងចេះតែមិនស្រួលពេលគេង
- ខ្មោចសង្កត់
- មានបញ្ហាម៉ោងគេងក្នុងខ្លួនមានការប្រែប្រួលច្រើន ជាពិសេសមិនគេងពេលយប់ បែរជាគេងពេលព្រឹកជាដើម
គន្លឹះដើម្បីជួយឲ្យការគេងកាន់តែស្រួលជាងមុនមានដូចជា៖
- រក្សាអនាម័យឲ្យបានល្អនៅពេលគេង និងកំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ
- បន្ថយការញ៉ាំកាហ្វេនៅពេលល្ងាច និងពេលយប់
- បន្ថយការមើលទូរស័ព្ទ ជាពិសេសរយៈពេលពីរបីម៉ោងមុនចូលគេង
- ហាត់ប្រាណជាទៀងទាត់
- ចៀសវាងការគេងថ្ងៃ ឬពេលល្ងាចបើសិនជាអ្នកមានបញ្ហាក្នុងការគេងនៅពេលយប់
- ចូរងូតទឹកក្តៅដើម្បីបន្ធូរអារម្មណ៍មុនពេលគេង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទម្លាប់ផ្តល់សុខភាពដែលជំរុញឲ្យមានការគេងប្រកបដោយគុណភាព អាចបង្កើតភាពខុសគ្នាយ៉ាងធំសម្រាប់ជីវិតអ្នកបាន៕