បញ្ហាជ្រួញកន្ទុយភ្នែកមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗបំបាត់និងទប់ស្កាត់បញ្ហាជ្រួញកន្ទុយភ្នែក ៖

១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ

នេះជាគន្លឹះដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាជ្រួញកន្ទុយភ្នែក! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃដើម្បីរក្សាសំណើមនៃស្បែកទប់ស្កាត់ភាពជ្រួញត្រង់កៀនកន្ទុយភ្នែក។ ក្រៅពីទឹកធម្មតា អ្នកក៏អាចទទួលទានតែរុក្ខជាតិនិងទឹកផ្លែឈើស្រស់ៗផងដែរ។

២. លាបទឹកដោះគោលើស្នាមជ្រួញទាំងនោះ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់សំឡីក្នុងទឹកដោះគោស្រស់រួចលាបផ្ដិតៗវាលើស្នាមជ្រួញ។ ក្រៅពីល្អសម្រាប់សុខភាពឆ្អឹង ការទទួលទានទឹកដោះគោស្រស់ក៏ចាំបាច់សម្រាប់រាងកាយក្នុងការផលិតកូឡាជែនកាន់តែច្រើននិងរក្សាភាពបត់បែននៃស្បែកបានយ៉ាងប្រសើរផងដែរ។

៣. លាបប្រេងដូង

ប្រេងដូង គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់ស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើកៀនកន្ទុយភ្នែកជាការស្រេច។

៤. លាបប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលល្អសម្រាប់សុខភាពស្បែកទប់ស្កាត់ស្នាមជ្រីវជ្រួញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្នាមជ្រួញទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច។

៥. ប្រើប្រាស់ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះស្ដើងៗរួចបិតលើស្នាមជ្រួញ។ ការទទួលទានត្រសក់ជាប្រចាំក៏ជាវិធីដ៏ប្រសើរផងដែរ។ ត្រសក់ជាប្រភពនៃជាតិទឹកនិងវីតាមីន C ដែលមានប្រសិទ្ធភាពទប់ស្កាត់សញ្ញានៃភាពចាស់តាមវ័យ៕