សម្រាប់អ្នកដែលមានស្បែកខ្មៅ ឬស្រអែម ការផាត់មុខឱ្យមានសភាពសគឺលំបាកណាស់ ព្រោះមុខ និងកតែងតែមានពណ៌ខុសគ្នាជានិច្ច។ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្រៀនអ្នកពីវិធីផាត់មុខដែលអាចធ្វើឱ្យមុខនិងកអ្នកមានពណ៌ដូចគ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែរើសម្សោទ្រនាប់ដែលមានពណ៌រាងស្រអាប់ ហើយមើលទៅរាងស្រទន់ និងរាងភ្លឺបន្តិច ប៉ុន្តែមិនត្រូវភ្លឺខ្លាំងឡើយ ហើយមិនត្រូវរើសពណ៌ដែលខ្ចីពេកទេព្រោះវាធ្វើឱ្យមុខអ្នកមើលទៅកាន់តែសខ្លាំង អាក្រក់មលើណាស់។
- អ្នកមិនត្រូវគូសចិញ្ចើមអ្នកក្រាស់ពេកទេ ហើយក៏មិនត្រូវរើសពណ៌ដែលខ្មៅពេកដែរ អ្នកត្រូវរើសពណ៌ដែលមិនដិតជាងពណ៌សក់អ្នក។
- បើគ្រែមលាបមាត់វិញ អ្នកមិនត្រូវរើសពណ៌ក្រហមទេ ព្រោះវាធ្វើឱ្យអ្នកមើលទៅកាន់តែខ្មៅ ដូចនេះអ្នកអាចរើសពណ៌ទឹកក្រូចរាងមាស នោះស្បែកអ្នកនឹងមើលទៅសតាមបែបធម្មជាតិ។
- អ្នកអាចយកម្សៅមកលាបលើបបូរមាត់អ្នក(ដូចរូប)បន្ទាប់មកយកក្រែមពណ៌ក្រហមលាបនៅចំនុចកណ្តាលនៃបបូរមាត់ ទើបយកដៃអ្នកមកលាឱ្យសព្វបបូរមាត់ ចុងក្រោយអ្នកអាចយកក្រែមរលោងពណ៌ទឹកក្រូចមកលាបពីលើ នោះបបូរមាត់អ្នកនឹងស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)