ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារខ្លួនពីវីរុសថ្មីក្នុងពេលជិះឡានក្រុង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែចាំថា ត្រូវតែពាក់ម៉ាស់ ហើយម៉ាស់នោះ អ្នកត្រូវតែប្តូរចេញក្រោយ៤ម៉ោង ទើបអាចការពារផ្លូវដង្ហើមអ្នកបានយ៉ាងល្អ ប្រកបដោយសុវត្ថិភាព។
  2. ការលាងដៃពិតជាសំខាន់ណាស់ ដោយក្រោយពេលដែលអ្នកឡើងដល់ឡានក្រុងរួច អ្នកត្រូវតែលាងដៃជាមួយទឹកលាងដៃ ឬជូតដៃជាមួយនឹងក្រណាត់អាកុល។ ជាពិសេស អ្នកមិនគួរប៉ះពាល់ផ្តេសផ្តាសរបស់ដែលមានក្នុងឡានក្រុងនោះទេ ហើយក្រោយពេលដែលចុះពីឡានក្រុង ក៏អ្នកគួរតែលាងដៃ ឬជូតដៃផងដែរ ទើបអាចសម្លាប់មេរោគដែលមានលើដៃរបស់អ្នក មិនឲ្យឆ្លងចូលទៅក្នុងរាងកាយ។
  3. មិនថាអ្នកដើរដល់កន្លែងណាទេ ម៉ាស់របស់អ្នកមិនគួរដោះចេញឡើយ ដោយគួរតែពាក់ឲ្យជាប់ ហើយលាងដៃឲ្យបានច្រើន។ ជាពិសេស មុននឹងយកដៃកាន់អាហារញ៉ាំ អ្នកត្រូវតែលាងដៃជាមុនសិន ទើបមេរោគមិនអាចឆ្លងចូលទៅបំផ្លាញសួតអ្នកបានយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង