ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំច
មុនអាយុ៣០ឆ្នាំ បុគ្គលដែលកើតក្នុងឆ្នាំច អាចនឹងលំបាក ប៉ុន្តែក្រោយអាយុ៣០ឆ្នាំ លាភនឹងអ្នកចាប់ផ្តើមប្រែជាល្អ។ ជាពិសេស ពេលដែលអ្នកដើរដល់អាយុ៥០ឆ្នាំ អ្នកនឹងអាចរស់នៅបានយ៉ាងសោយសុខ។ មិនត្រឹមតែប៉ុណ្ណោះ កូនចៅរបស់អ្នកក៏កត្តញ្ញូផងដែរ ដោយធ្វើឲ្យអ្នកមិនសូវពិបាកចិត្តនោះទេ។
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំនេះ ក្នុងពេលវ័យក្មេងអាចមានចរិតរាងឆេវឆាវបន្តិច ដោយធ្វើឲ្យលាភមិនសូវហ៊ានមកជិតនោះទេ។ ជាពិសេស គ្មាននរណាជួយគេបានទេ ដោយពឹងលើខ្លួនឯងដើម្បីដោះស្រាយគ្រប់បញ្ហា។ ប៉ុន្តែក្នុងពាក់កណ្តាលជីវិតក្រោយរបស់គេ នឹងមានផ្កាយសំណាងតាមជួយ ដោយធ្វើអ្វីក៏អាចនាំលុយចូលមកដែរ។
ឆ្នាំថោះ
ឆ្នាំថោះ ភាគច្រើនក្នុងវ័យក្មេង គឺលំបាកណាស់ ដោយមិនមានជីវភាពសុខស្រួលរស់នៅទេ ឆ្លងកាត់គ្រប់ឧបសគ្គ។ ប៉ុន្តែឆ្លងតាមអាយុកាន់តែច្រើនទៅៗ អ្នកនឹងជួបនឹងឱកាសច្រើន ធ្វើឲ្យអ្នកអាចកើបបានលុយយ៉ាងច្រើនចូលមកជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)