ការញ័រទ្រូងគឺជាអារម្មណ៍មួយដែលនិយាយថា បេះដូងអ្នកកំពុងតែមិនលោតទៀងទាត់ទេ។ ក្នុងករណីខ្លះ វាងាចបញ្ជាក់អំពីបញ្ហាបេះដូងសរសៃឈាមធ្ងន់ធ្ងរណាមួយដូចជា បេះដូងលោតខុសចង្វាក់ជាដើម។ ក្នុងករណីខ្លះ វាអាចជារឿងមិនគ្រោះថ្នាក់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាល់បញ្ហាញ័របេះដូងថ្មីៗគួរតែទៅជួបគ្រូពេទ្យ។ វាអាចបណ្តាលមកពី៖
- បញ្ហាបេះដូងធ្ងន់ធ្ងរដូចជា បេះដូងលោតខុសចង្វាក់
- ជំងឺជាច្រើនដូចជា ការខ្សោះជាតិទឹក ក្តៅខ្លួន បញ្ហាក្រពេញទីរ៉ូអ៊ីត កង្វះគ្រាប់ឈាម ខ្សោយសម្ពាធឈាម ឬជាតិស្ករក្នុងឈាមចុះទាប
- អារម្មណ៍មិនល្អដូចជា ថប់អារម្មណ៍ ស្រ្តេស ឬភ័យ
- ហាត់ប្រាណខ្លាំង ឬសកម្មភាពរាងកាយខ្លាំង
- បម្រែបម្រួលអ័រម៉ូនដោយសារតែការមានផ្ទៃពោះ មករដូវ ឬរ៉ាំងរដូវ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អាហារ គ្រឿងស្រវឹង ថ្នាំ ឬថ្នាំបំប៉ន៕