វាគឺជារឿងស្រួលណាស់ក្នុងការប្រាកថា កូនអ្នកទទួលបានជីវជាតិសំខាន់ៗពីរបបអាហារ។ ក្មេងត្រូវការជីវជាតិគ្រប់គ្រាន់ទាំងវិតាមីន និងជាតិរ៉ែដើម្បីជួយឲ្យពួកគេលូតលាស់បានល្អ និងមានសុខភាពល្អ។ ជីវជាតិដែលលញអនឹងជួយធ្វើឲ្យស្បែកគេមានសុខភាពល្អ និងភ្លឺថ្លា។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះគឺជាជីវជាតិសំខាន់ៗដែលកូនអ្នកត្រូវការដើម្បីលូតលាស់៖
វីតាមីន A
វីតាមីននេះសំខាន់សម្រាប់សុខភាពស្បែក និងការលូតលាស់ធម្មតា ហើយវាក៏ជួយជួសជុលដល់ភ្នែក និងជាលិកាបន្ថែម។ វីតាមីន A អាចរកបានក្នុងបន្លែពណ៌លឿង និងទឹកក្រូច អាហារធ្វើពីទឹកដោះគោ ស្ពៃស្ពីណាច ល្ងុងជាដើម។
វីតាមីន B កំផ្លេច
វីតាមីន B សំខាន់សម្រាប់ការលូតលាស់ និងធំធាង់ធម្មតារបស់ក្មេង។ ការកង្វះវីតាមីន B អាចប៉ះពាល់ដល់ស្បែកខ្លាំងដោយសារតែវាធ្វើឲ្យមានប្រតិកម្ម ជាពិសេសរបស់នៅខាងក្រៅ និងអាកាសធាតុ។ រឿងនេះអាចនាំឲ្យស្បែកទៅជាក្រហម របកស្បែក ឬស្បែកស្ងួត ព្រមទាំងបបូរមាត់ស្ងួតនិងប្រេះដែរ។ ប្រភពល្អបំផុតនៃវីតាមីនមួយនេះមានដូចជា សណ្តែកខៀវ គ្រាប់ធញ្ញជាតិ ស្ពៃស្ពីណាច ផ្សិត សណ្តែកសៀង និងស៊ុត។
វីតាមីន C
វីតាមីននេះអាចចាត់ទុកថាជាថ្នាំទិព្វសម្រាប់ជួយឲ្យរបួសជា និងប្រឆាំងការបង្ករោគ។ វាក៏ជួយពង្រឹងដល់ជាលិកា សាច់ដុំ និងស្បែក។ សម្រាប់កម្រិតផ្តល់សុខភាពរបស់វាវីតាមីន C អាចមានក្នុងផ្លែឈើជូរៗ ស្ត្របឺរី ប៉េងប៉ោះ ស្ពៃស្ពីណាច និងប្រូខូលី។
វីតាមីន D
វីតាមីន D ជួយរាងកាយក្នុងការបង្កើត និងថែរក្សាធ្មេញ និងឆ្អឹងឲ្យរឹងមាំ។ វាជំនួយដល់ការបឺតស្រូបជាតិរ៉ែដូចជាកាលស្យូមចូលទៅក្នុងឈាម។ វីតាមីន D មិនត្រូវបានគេរកឃើញតែក្នុងបន្លែមួយចំនួនតូចដូចជា ត្រី និងអាហារធ្វើពីទឹកដោះគោទេ តែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យក៏អាចទទួលបានវីតាមីន D គ្រប់គ្រាន់ដែរ។ ការដែលស្បែកមានសុខភាពមិនល្អក៏អាចមកពីការចុះខ្សោយការបឺតស្រូបវីតាមីន D ដែរ។
វីតាមីន E
វាជួយការពារពីកាំរស្មីយូវី និងជួយឲ្យកោសិកាស្បែកឡើងវិញ ព្រមទាំងបំបាត់ស្នាក់ស្នាមរបស់សម្លាក។ វីតាមីន E ក៏ធ្វើឲ្យសរសៃប្រសាទកាន់តែរឹងមាំ និងជួយផ្តល់ជីវជាតិដល់ស្បែក។ ប្រភពដ៏ល្អរបស់វីតាមីន E គឺគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
ជាតិស័ង្គសី
ជាតិស័ង្គសីគឺជាជីវជាតិដ៏សំខាន់មាននាទីប្រឆាំងការរលាក។ វាក៏ជួយឲ្យកោសិកាស្បែកដែលខូចនោះជាវិញលឿនដេរ ជាបិសេសក្នុងអាកាសធាតុស្ងួត ឬក្តៅខ្លាំង។ វាក៏អាចបន្ថែមគ្រាប់ល្ពៅ និងគ្រាប់ផ្លែឈើទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនអ្នកញ៉ាំបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លើសពីនេះទៅទៀត ចូរប្រាកដថាកូនអ្នកញ៉ាំទឹកប្រហែល ៦ ទៅ៨កែវក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។ ចូរបន្ថែមទឹក ឬទឹកដូងមួយកែវជារៀងរាល់ម៉ោងពេលកូនទៅលេងខាងក្រៅផ្ទះ។ វានឹងជួយច្រោះជាតិពុល ជួយបង្គ្រប់ជាតិទឹក និងថែរក្សាស្បែកឲ្យភ្លឺរលោង៕