ជំងឺបេះដូងគឺជាមូលហេតុលេខមួយដែលនាំឲ្យស្លាប់ច្រើនជាងគេទូទាំងពិភពលោក។ ជំងឺបេះដូងមួយមានជាប់ទាក់ទងនឹងជំងឺអាចឲ្យស្លាប់ច្រើនដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូងជាដើម ដែលវាបណ្តាលមកពីការលើសសម្ពាធឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសសម្ពាធឈាមអាចបង្កឡើងដោយហេតុផលច្រើនប្រភេទដូចជា ញ៉ាំប្រៃច្រើន ញ៉ាំខ្លាញ់ច្រើន និងរបៀបរស់នៅមិនផ្តល់សុខភាព។ ខាងក្រោមនេះគឺជាមធ្យោបាយ ៥យ៉ាងដែលអាចគ្រប់គ្រងការលើសសម្ពាធឈាមបាន៖
ហាត់ប្រាណច្រើន
ការសិក្សាបានបង្ហាញថា ការហាត់ប្រាណ និងសកម្មភាពរាងកាយច្រើនគឺជារឿងផ្តល់សុខភាពដល់បេះដូង។ នៅពេលហាត់ប្រាណ ចង្វាក់បេះដូងនឹងលោតខ្លាំងជាបណ្តោះអាសន្ន។ នៅពេលរឿងនេះកើតឡើងជាទៀងទាត់ បេះដូងនឹងកាន់តែខ្លាំងជាងមុន និងអាចច្របាច់ឈាមដោយមិនខំខ្លាំង។ រឿងនេះអាចជួយថែរក្សាសម្ពាធឈាមបានល្អទៀត។
ធ្វើការសម្រកទម្ងន់
ភាពធាត់ជ្រុល ឬBMI មិនផ្តល់សុខភាពអាចបង្កើនការប្រឈមនឹងជំងឺជាច្រើនដូចជា លើសសម្ពាធឈាម និងជំងឺបេះដូងជាដើម។ ចូរព្យាយសមសម្រកទម្ងន់ ដើម្បីឲ្យ BMI ធ្លាក់មកកម្រិតផ្តល់សុខភាពល្អវិញ។ រឿងនេះនឹងមិនគ្រាន់តែជួយបញ្ចុះសម្ពាធឈាមទេ ប៉ុន្តែក៏នឹងបន្ថយការប្រឈមនឹងជំងឺផ្សេងៗទៀតដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺតម្រងនោម។ របបអាហារផ្តល់សុខភាព និងសកម្មភាពរាងកាយកាន់តែច្រើនគឺជាគន្លឹះដ៏សំខាន់សម្រាប់សម្រកទម្ងន់ ដែលវាក៏អាចជួយថែរក្សាសុខភាពបេះដូងកាន់តែល្អ។
បន្ថយការញ៉ាំកាបូអ៊ីដ្រាតកៃឆ្នៃ
ការញ៉ាំអាហារដែលមិនមានកាបូអ៊ីដ្រាតកៃឆ្នៃ និងបន្ថែមជាតិផ្អែមអាចជួយធ្វើឲ្យបេះដូងកាន់តែមានសុខភាពល្អជាងមុន។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ការប្រឈមនឹងជំងឺលើសសមញពាធឈាមអាចថយចុះយ៉ាងគួរឲ្យកត់សម្គាល់តាមរយៈការញ៉ាំអាហារមានកាបូអ៊ីដ្រាតទាប ជាងរបបអាហារមានជាតិខ្លាញ់ទាប។
បន្ថយការញ៉ាំជាតិសូដ្យូម បង្កើនការញ៉ាំប៉ូតាស្យូម
ការលើសសម្ពាធឈាមដោយសារតែជាតិប្រៃ វាគឺជារឿងសំខាន់បំផុតដែលអ្នកគួរតែបន្ថយការញ៉ាំជាតិប្រៃហើយ។ ការញ៉ាំរបបអាហារប្រភេទ DASH អាចជួយបន្ថយការញ៉ាំជាតិប្រៃ និងសូដ្យូម។ ការញ៉ាំជាតិប៉ូតាស្យូមកាន់តែច្រើនអាចជួយបន្ថយឥទ្ធិពលនៃជាតិប្រៃចំពោះរាងកាយបាន ជាពិសេសនៅពេលដែលអ្នកលើសសម្ពាធឈាមដោយសារជាតិប្រៃ។ យ៉ាងណាមិញ ការញ៉ាំជាតិប៉ូតាស្យូមច្រើនពេកអាចជារឿងគ្រោះថ្នាក់សម្រាប់អ្នកមានបញ្ហាតម្រងនោម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របៀបរស់នៅដែលផ្តល់សុខភាព
ការបង្កើតជម្រើសរបៀបរស់នៅផ្តល់សុខភាពដូចជា ការតាំងសមាធិ បន្ថយស្រ្តេស ឈប់ជក់បារី និងញ៉ាំអាហារផ្តល់សុខភាព ជាទូទៅគឺអាចជួយគ្រប់គ្រងសម្ពាធឈាមបាន។ យ៉ាងណាមិញ ចូរចៀសវាងការញ៉ាំអាហារកៃឆ្នៃផង៕