ការសិក្សាថ្មីបានឲ្យដឹងថា ការអនុវត្តក្បាច់តៃជិនៅវ័យក្មេងអាចការពារអ្នកពីការឈឺចង្កេះរ៉ាំរ៉ៃសម្រាប់មនុស្សវ័យកណ្តាលបាន។ ក្បាច់តៃជិគឺជាក្បាច់គុណបូរាណចិនដែលអាចប្រើដើម្បីការពារខ្លួនផង និងមានប្រយោជន៍ចំពោះសុខភាពផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal of Alternative and Complementary Medicine (JACM) បានឲ្យដឹងថា ក្បាច់តៃជិអាចពង្រឹងការឈឺចាប់នៅចង្កេះរ៉ាំរ៉ៃលើមនុស្សវ័យចាប់ពី ៦៥ឆ្នាំឡើងទៅល្អជាងការអប់រំសុខភាព និងថែទាំធម្មតា។
សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានផ្តោតសំខាន់តែទៅលើមនុស្សវ័យចាស់ចាប់ពី ៦៥ឆ្នាំឡើងទៅប៉ុណ្ណោះ។ អ្នកចូលរួមត្រូវបានណែណាំឲ្យហាត់ក្បាច់នេះ ១២សប្តាហ៍ ការអប់រំសុខភាពឬការថែទាំធម្មតា ១២ សប្តាហ៍។ នៅសប្តាហ៍ទី ៥២ អ្នកចូលរួមហាត់ក្បាច់តៃជិ ៧០ភាគរយ ដោយជាមធ្យម ៣ថ្ងៃក្នុងមួយសប្តាហ៍ និង ១៥នាទីក្នុងមួយដងនោហឃើញថា មានការថយចុះខាងអប់រំសុខភាពបន្ថែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ វាត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតសម្រាប់តម្រូវការការព្យាបាលលើការឈឺចាប់នៅខ្នងរ៉ាំរ៉ៃលើមនុស្សចាស់ទៀត៕