ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីកព្រមគ្នា។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដោយពិនិត្យពោះវៀន ក្រពះ សួត និងថ្លើម ព្រោះមានតែការពិនិត្យនេះទេ ដែលអាចជួយការពារ និងព្យាបាលជំងឺអ្នកបានទាន់ពេល។
2. អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានសារធាតុសរសៃឲ្យបានច្រើន ហើយចៀសពីការពិសារអាហារដែលមានកាឡូរីខ្ពស់ ទើបអាចធ្វើឲ្យអ្នកមិនងាយជួបនឹងមហារីក។
3. អ្នកគួរតែប្រយ័ត្នពីអនាម័យឲ្យបានខ្ពស់ ដោយមិនគួរប្រើចង្កឹះ ឬស្លាបព្រារួមគ្នាទេ ដោយគួរតែបែងចែកគ្នា ទើបមិនចម្លងមេរោគដល់គ្នា។ ជាពិសេស សម្ភារៈផ្ទះបាយក៏គួរតែរក្សាអនាម័យឲ្យបានខ្ពស់ផងដែរ។
4. អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើដែលស្រស់ៗ ហើយគួរតែកាត់បន្ថយពិសារសាច់អាំង អាហារដែលប្រៃខ្លាំង និងអាហារផ្អាប់ទុកយូរ។ ជាពិសេស ស្រា និងបារី អ្នកគួរតែចៀសឲ្យឆ្ងាយទាំងអស់។
5. អ្នកគួរតែចៀសពីកន្លែងដែលមានផ្សែងបារី ដោយមិនគួរនៅជិតទេ ព្រោះឥទ្ធិពលនៃផ្សែងបារីនោះគឺខ្លាំងណាស់ អាចឆក់យកជីវិតអ្នកបានគ្រប់ពេល។
6. នៅពេលដែលអ្នកធ្វើម្ហូប អ្នកគួរតែប្រើការចំហ៊ុយ ដាំ រំងាស់ ឲ្យច្រើនជាងអាំង ដុត និងបំពង ទើបល្អចំពោះសុខភាពអ្នកទាំងពីរ។
7. អ្នកគួរតែចូលគេងពីព្រលឹម មិនគួរនឿយហត់ពេកទេ ថែមទាំងមិនគួរខឹងច្រើនទៀតផង។ នៅពេលដែលអ្នកអាចធ្វើបានតាមវិធីទាំងនេះ នោះជំងឺមហារីកនឹងមិនងាយមករកអ្នកទាំងពីរឡើយ៕