Couple silhouette breaking up a relation on the beach at sunset
Join with Health.com.kh on Telegram

បើអ្នកយល់ដឹងហើយ សូមអ្នកុំប្រព្រឹត្តរឿងទាំងនេះឱ្យសោះដើម្បីស្នេហាអ្នកបានយូរអង្វែង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ការគិតថាបុរសត្រូវតែយល់ដឹងពីតម្រូវការរបស់អ្នក ងាយធ្វើឱ្យស្នេហាអ្នកបែកបាក់ណាស់ ព្រោះនៅពេលដែលគេមិនដឹង អ្នកនឹងខឹងគេ យូរៗទៅគេនឹងធុញអ្នក។
  2. ការគិតថាបុរសត្រូវតែទ្រអ្នកជានិច្ចក៏ធ្វើឱ្យមនោសញ្ចេតនាអ្នកប្រែប្រួលដែរ ព្រោះនៅពេលដែលគេទ្រអ្នកយូរ គេនឹងមានអារម្មណ៍ថាមិនចង់បន្តទៀតទេ។
  3. ការគិតថាបុរសត្រូវតែចេញលុយឱ្យអ្នកគ្រប់ពេលក៏ខុសដែរ ព្រោះគេមិនមែនជាម៉ាស៊ីនATMសម្រាប់ឱ្យអ្នកដកប្រាក់រហូតទេ។
  4.  ការមានអារម្មណ៍ថាបុរសត្រូវតែនៅក្បែរអ្នករហូតក៏ធ្វើឱ្យអ្នកទាំងពីរប្រែប្រួលដែរ ព្រោះគេមានការងារដែលគេត្រូវរវល់ គេមិនអាចនៅជិតអ្នក២៤ម៉ោងឡើយ ដូចនេះនៅពេលដែលគេរវល់មិនត្រូវខឹងគេឡើយ ព្រោះវាជាទង្វើដែលធ្វើឱ្យមនោសញ្ចេតនាអ្នករាក់ទៅៗ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)