ដើម្បីសុខភាពកូនអ្នកល្អ អ្នកគួរតែប្រុងប្រយ័ត្នពីការបោកខោអាវរបស់កូន។ តើគួរធ្វើបោកដូចម្តេច? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលវាប្រលាក់ អ្នកត្រូវតែបោកភ្លាម ព្រោះដើម្បីកំចាត់មេរោគបាន។
- អ្នកមិនត្រូវបោកលាយជាមួយខោអាវអ្នកទេ ព្រោះមេរោគអាចឆ្លងទៅខោអាវកូនបានភ្លាមៗ ធ្វើឱ្យកូនអ្នកងាយកើតជំងឺផ្សេងៗ។
- អ្នកត្រូវតែទិញសាប៊ូរបស់កូនក្មេងមកបោកទើបល្អ។
- អ្នកមិនត្រូវប្រើម៉ាស៊ីនបោកខោអាវមកបោកទេ ព្រោះមេរោគផ្សេងៗនៅក្នុងម៉ាស៊ីនបោកខោអាវអ្នកហើយបន្ទាប់ពីអ្នកបោកខោអាវខ្លួនឯង បើអ្នកដាក់ខោអាវកូនចូលទៅបោកវានឹងងាយឆ្លងដល់កូនអ្នកណាស់។
- ក្រោយពេលបោករួច អ្នកត្រូវតែយកវាទៅហាលថ្ងៃទើបអាចកំចាត់មេរោគឱ្យងាប់អស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)