ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺមហារីកទាំង៤ដែលប្តីប្រពន្ធអាចប្រឈមមុខពេលដែលរស់នៅជាមួយគ្នាយូរ។ តើមានអ្វីខ្លះទៅ?

1.    ប្តីប្រពន្ធងាយកើតជំងឺមហារីកពោះវៀនដូចគ្នាណាស់ ព្រោះនៅពេលដែលរស់នៅជាមួយគ្នាយូរ របបអាហារក៏ដូចគ្នាដែរ។ ជាហេតុដែលធ្វើឲ្យអត្រានៃការកើតជំងឺមហារីកពោះវៀនស្របពេលគឺខ្ពស់។

2.    នៅពេលដែលអ្នករស់នៅជាមួយគ្នា អ្នកទាំងពីរបើមានម្ខាងកើតមហារីកក្រពះ នោះម្ខាងទៀត នឹងងាយកើតដែរ។ មូលហេតុដែលធ្វើឲ្យកើតមហារីកក្រពះនេះមានពីរ គឺទី១ មកពីការប្រើសម្ភារៈផ្ទះបាយដែលគ្មានអនាម័យ ថើបគ្នា ប្រើចង្កឹះតែមួយ និងប្រើប្រាស់សម្ភារៈផ្សេងទៀតរួមគ្នា។ មូលហេតុទី២ មកពីការចូលចិត្តញ៉ាំអាហារដែលប្រៃពេក ហិរពេក និងអាហារដែលផ្អាប់ទុកយូរ។

3.    ប្តីប្រពន្ធងាយកើតមានជំងឺមហារីកសួតជាមួយគ្នាណាស់ ព្រោះអ្នកទាំងពីររស់នៅក្រោមដំបូលផ្ទះតែមួយ។ នៅពេលដែលស្វាមីអ្នកមានទម្លាប់ជក់បារី នោះគេនឹងកើតមហារីកសួតនៅថ្ងៃណាមួយ។ ជាពិសេស អ្នកក៏អាចកើតផងដែរ ព្រោះអ្នកដែលហិតផ្សែងបារីនោះច្រើន ងាយកើតមហារីកជាងអ្នកជក់។ ម្យ៉ាងទៀត នៅពេលដែលអ្នករស់នៅក្នុងបរិយាកាសកង្វក់ ពោរពេញទៅដោយផ្សែងពុល ក៏អាចកើតមហារីកសួតនេះផងដែរ។

4.    ជំងឺមហារីថ្លើមក៏អ្នកទាំងពីរអាចកើតដូចគ្នាដែរ ព្រោះតែអ្នករស់នៅជាមួយគ្នា ដោយអាចឆ្លងដល់គ្នាបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះជំងឺទាំងឡាយខាងលើនេះឲ្យបានខ្ពស់ ទើបមិនមានគ្រោះថ្នាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង