ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីលាងដៃដែលមិនធ្វើឲ្យដៃអ្នកឡើងកន្ទួលក្រហម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការលាងដៃគឺត្រូវមើលតាមស្ថានភាពរបស់អ្នក ដោយអ្នកគួរតែលាងដៃមុនពេលញ៉ាំបាយ ក្រោយចូលបន្ទប់ទឹក ព្រមទាំងក្រោយពេលដែលត្រឡប់មកពីក្រៅ។ ជាពិសេស ប្រសិនជាអ្នកនៅតែក្នុងផ្ទះ អ្នកក៏មិនគួរលាងដៃញឹកពេកដែរ ព្រោះក្នុងផ្ទះរបស់អ្នកមិនសូវមានមេរោគច្រើនដូចនៅក្រៅទេ។
- នៅពេលដែលអ្នកលាងដៃ អ្នកគួរតែប្រើសាប៊ូដែលគេប្រើសម្រាប់លាងដៃ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នក។ ចំណែកទឹកលាងដៃដែលមានសារធាតុអាល់កុលវិញ អ្នកអាចប្រើយូរៗម្តងពេលដែលគ្មានកន្លែងសម្រាប់លាងដៃ ព្រោះប្រើទឹកលាងដៃច្រើន អាចបំផ្លាញស្បែកដៃអ្នកយ៉ាងងាយ។
- ក្រោយពេលដែលអ្នកលាងដៃរួច អ្នកគួរតែជូតទឹកលើដៃនោះឲ្យស្ងួត ហើយលាបឡេលើដៃអ្នកខ្លះ ដើម្បីធ្វើឲ្យដៃអ្នកមានសំណើម ទើបស្បែកដៃនោះមិនសូវស្ងួតខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការលាងដៃ ទើបមិនបំផ្លាញស្បែកអ្នកដោយមិនដឹងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)