ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានទ្រព្យចូល ហើយក៏មានចេញដែរ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមានផ្កាយសំណាងជួយនាំផ្លូវអ្នកឲ្យទទួលបានផលខ្ពស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរឲ្យអ្នកដទៃខ្ចីប្រាក់ឡើយ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៤។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរបោះបង់លឿនឡើយ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរចាយធំពេកឡើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួររវល់រឿងអ្នកដទៃឡើយ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែគិតឲ្យបានច្បាស់ មុននឹងទិញរបស់អ្វីមួយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរឲ្យអារម្មណ៍អ្នកប៉ះពាល់ដល់សកម្មភាពអ្នកទេ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអាចមានជម្លោះជាមួយនឹងមិត្តភក្តិបានព្រោះតែបញ្ហាប្រាក់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយគួរតែខំប្រឹង ទើបអាចឡើងឋានៈបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរត្រចៀកសពេកនោះទេ ទើបមិនប៉ះពាល់ដល់សំណាងអ្នក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអាចប្រមូលបានប្រាក់ច្រើនចូលមក។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩៕