តើអ្នកមានអារម្មណ៍ថាទ្រនិចជញ្ជីងថ្លឹងទម្ងន់អ្នកដូចជាមិនចូលដល់គោលដៅដែលអ្នកចង់បានសោះក្រោយពីខិតខំសម្រកទម្ងន់យូរហើយ។ ឱកាសដែលអ្នកអាចនឹងទទួលបានគោលដៅនោះអាចជារឿងពិបាកបើសិនជាអ្នកមានទម្លាប់ញ៉ាំអាហារមិនត្រឹមត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលវាមិនមានអាហារណាមួយអាចសម្រកខ្លាញ់ក្បាលពោហបានមែនក៏ដោយ តែការជ្រើសរើសអាហារដ៏ឆ្លាតវ៉ៃអាចធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលរំលាយជាតិខ្លាញ់បាន។ ខាងក្រោមនេះគឺជាអាហារពីរប្រភេទដែលអ្នកគួរតែបញ្ចូលក្នុងអាហារថ្ងៃត្រង់ដើម្បីបន្ថយខ្លាញ់ក្បាលពោះបាន។
សណ្តែក និងសណ្តែកបារាំង
ការបន្ថយសណ្តែក សណ្តែកខ្មៅ និងសណ្តែកបារាំងទៅក្នុងអាហារថ្ងៃត្រង់អាចមានប្រយោជន៍ខ្លាំងនៅពេលកំពុងតែព្យាយាមសម្រកទម្ងន់។ វាសម្បូរជាតិប្រូតេអ៊ីន និងសរសៃ ដែលទាំងពីរនេះត្រូវបានគេបង្ហាញថា ជំរុញដល់ភាពឆ្អែត និងបន្ថយការញ៉ាំច្រើន។ អាហារមួយនេះក៏មានជាតិអាមីដុងខ្លះសម្រាប់ជួយបង្កើនអារម្មណ៍ឆាប់ឆ្អែត ហើយក៏មិនញ៉ាំច្រើនទៀតដែរ។
បន្លែពណ៌បៃតង
បន្លែនេះមានកាឡូរី និងកាបូអ៊ីដ្រាតទាប ប៉ុន្តែមានជីវជាតិ ជាតិសរសៃ និងអង់ទីអុកស៊ីដង់ខ្ពស់ ដែលត្រូវបានបង្ហាញថា អាចបន្ថយបញ្ហាសុខភាពបានច្រើនប្រភេទ។ ស្ពៃស្ពីណាចគឺជាជម្រើសដ៏ល្អមួយសម្រាប់របបអាហារសម្រកទម្ងន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកអាចយកវាមកធ្វើជាម្ហូបសម្រាប់អាហារថ្ងៃត្រង់ ឬពេលយប់បាន។ វាពោរពេញទៅដោយវីតាមីន ជាតិរ៉ែរួមទាំងកាលស្យូមផង ដែលត្រូវបានគេរកឃើញថា ពង្រឹងដល់ការរំលាយជាតិខ្លាញ់៕