ស្រ្តីជនជាតិចិនម្នាក់អាយុ ៣៣ឆ្នាំដែលឆ្លងវីរុសរលាកសួតថ្មីកូរ៉ូណានោះបានសម្រាលកូនស្រ្តីម្នាក់ដែលមានសុខភាពល្អ ហើយក៏មិនមានផ្ទុកជំងឺដូចម្តាយដែរ ដែលរឿងនេះបានកើតឡើងនៅភាគខាងជើងឈៀងខាងលិចនៃខេត្ត Shaanxi ប្រទេសចិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីជនជាតិចិននេះបានសម្រាលកូនដោយវះកាត់ក្នុងពេលមានផ្ទៃពោះបាន ៣៧សប្តាហ៍ ដោយកូនបានទម្ងន់ ២៧៣០ក្រាម និងបានស្នាក់នៅក្នុងមន្ទីរពេទ្យ Second Affiliated Hospital of Xi’an Jiaotong University ក្នុងតំបន់ Xi’an ទីក្រុងនៃខេត្ត Shaanxi។
ទារកនេះត្រូវបានធ្វើតេស្ត Nucleic Acid ដំបូងគេដែលវាជាប់ទាក់ទងនឹងវីរុសកូរ៉ូណា ហើយឃើញអវិជ្ជមានទៀតនោះ កំពុងតែទទួលការថែរក្សាយ៉ាងខ្លាំងក្លា ហើយក៏នឹងធ្វើតេស្តម្តងទៀតនៅរយៈពេលពីរបីថ្ងៃក្រោយដើម្បីបញ្ចាក់ថាគ្មានវត្តមានវីរុសក្នុងខ្លួនទេ។
ស្រ្តី និងកូនទើបនឹងកើតនេះបានបញ្ជូនទៅសាលជំងឺក្តៅខ្លួន និងសាលទារកទើបនឹងកើតដែលដាក់ដាច់ដោយឡែកពីគេ ដើម្បីធ្វើការតាមដាន និងព្យាបាល។ ម្តាយកូនទាំងពីរនាក់នេះកំពុងតែស្ថិតក្នុងស្ថានភាពហ្នឹងនរនៅឡើយទេ។
រដ្ឋមន្ត្រីសុខាភិបាលចិនបាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះថា ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ដោយសារតែការផ្ទុះជំងីរលាកសួតថ្មីកូរ៉ូណាវីរុសនេះបានកើនឡើងដល់ ១០១៦នាក់ ដោយមានអ្នកស្លាប់ថ្មីមាន ១០៨នាក់ ដែលស្ថានការណ៍ខ្លាំងនោះគឺក្នុងខេត្ត Hubei ខណៈពេលដែលករណីបង្ករោគឆ្លងមនុស្សមានដល់ ៤២៦៣៨នាក់ ឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់ក្រៅពីប្រទេសចិនវិញ ចំនួនអ្នកឆ្លងប្រមាណ ៣៥០នាក់ នៅតំបន់ ៣០កន្លែងផ្សេងៗគ្នា និងមានចំនួនអ្នកស្លាប់ពីរនាក់ ដោយម្នាក់នៅហ្វីលីពីន និងម្នាក់នៅហុងកុង៕