ភាគច្រើននៃពួកយើងប្រាកដជាធ្លាប់ជួបបញ្ហាធុំក្លិនមាត់ក្រោយពេលទទួលទាំនខ្ទឹម! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់ក្លិនមាត់ក្រោយញ៊ាំខ្ទឹម ៖
១. ដុសធ្មេញនិងខ្ពុរសម្អាតមាត់ឱ្យបានត្រឹមត្រូវ
វិធីនេះនឹងជួយកម្ចាត់កំទេចកំទីខ្ទឹមដែលជាប់ធ្មេញ ហើយធ្វើឱ្យក្លិនខ្យល់ដង្ហើមស្រស់ថ្លាឆាប់រហ័ស។ ការដុសសម្អាតធ្មេញក៏ជួយកម្ចាត់ពពួកបាក់តេរីដែលបង្កក្លិនមាត់មិនល្អផងដែរ។
២. ទំពារជីអង្កាម
ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកជីអង្កាមមួយចំនួនក្នុងមាត់។ ស្ករកៅស៊ូផ្សំឡើងពីជីអង្កាមក៏មានប្រសិទ្ធភាពដូចគ្នា។
៣. ទទួលទានតែបៃតង
សារធាតុមួយចំនួនក្នុងតែងបៃតងពិសេស polyphenols អាចបន្សាបសមាសធាតុដែលបង្កក្លិនមិនល្អក្នុងខ្ទឹម។ ដូច្នេះកុំភ្លេចទទួលទានតែបៃតងក្រោយពេលញ៊ាំខ្ទឹមដើម្បីបំបាត់ក្លិនមាត់។
៤. ទទួលទានទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជញ្ជក់ក្រូចឆ្មារមួយចំនិត ឬច្របាច់វាក្នុងទឹក ១ កែវ។ វិធីនេះមានប្រសិទ្ធភាពបំផុតចំពោះក្លិនមាត់ដែលបណ្ដាលមកពីការទទួលទានខ្ទឹម។
៥. ទទួលទានផ្លែប៉ោម
ផ្លែឈើនេះមានផ្ទុកសារធាតុ oxidized polyphenols ដែលជួយកម្ចាត់ក្លិនមិនល្អក្នុងមាត់បានយ៉ាងឆាប់រហ័ស។ ការទទួលទានផ្លែប៉ោមក៏ជួយសម្អាតធ្មេញផងដែរ៕