ប្រសិនជាអ្នកមិនចង់ឲ្យអាពាហ៍ពិពាហ៍អ្នកកើតមានបញ្ហា អ្នកគួរតែចៀសពីចំណុច៩ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរចងប្តីអ្នកជាប់ពេកទេ ព្រោះនៅពេលដែលគេគ្មានសេរីភាព គ្រួសារនេះ នឹងគ្មានសុភមង្គលឡើយ។
  2. អ្នកមិនគួរស្រឡាញ់តែប្តីអ្នក ហើយស្អប់គ្រួសាររបស់គេនោះទេ។ នៅពេលដែលអ្នកធ្វើបែបនេះយូរ នោះមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលគ្រប់ពេល។
  3. អ្នកមិនគួរគ្រប់គ្រងប្រាក់របស់ស្វាមីអ្នកខ្លាំងពេកទេ ព្រោះបើអ្នកកាន់តែកាត់លុយប្តីអ្នក គេនឹងកាន់តែខូចបាន។
  4. ប្រសិនជាស្វាមីអ្នកមិនចង់ឲ្យអ្នកដឹងពីអាថ៌កំបាំងរបស់គេ អ្នកមិនគួរសួរគេរហូតនោះទេ ព្រោះអាចធ្វើឲ្យគេធុញបាន។
  5. អ្នកមិនគួរធ្វើជាប្រពន្ធដែលចាំតែយកប្រាក់ស្វាមីចាយឡើយ ព្រោះភរិយាបែបនេះ នឹងធ្វើឲ្យបុរសឆាប់ធុញជាទីបំផុត។
  6. អ្នកមិនគួរទុកស្វាមីជាកូនប្រុសអ្នកទេ ដោយគួរតែផ្តល់សិទ្ធិស្មើគ្នា ទើបគ្រួសារអាចរស់នៅយ៉ាងមានសុភមង្គល។
  7. អ្នកមិនគួរបញ្ចេញកំហឹងរបស់អ្នកទៅលើខ្លួនស្វាមីអ្នកឡើយ ទោះបីជាអ្នកខឹងយ៉ាងណាក៏ដោយ ទើបមនោសញ្ចេតនាអ្នកមិនប្រែប្រួល។
  8. អ្នកមិនគួរតែងតែសួរប្តីអ្នកថាស្រឡាញ់ឬមិនស្រឡាញ់អ្នកទេ ព្រោះបើគេមិនស្រឡាញ់អ្នក គេនឹងមិនរៀបការជាមួយអ្នកទេ។
  9. អ្នកមិនគួរធ្វេសប្រហែសក្នុងការមើលថែទាំរូបរាងរបស់ខ្លួនឡើយ ព្រោះមានតែរូបរាងស្អាតទេ ទើបអាចទាក់ទាញស្វាមីអ្នកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)