ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបែងចែកថាតើកូនកើតផ្តាសាយធម្មតា ឬផ្តាសាយធំ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាធម្មតា នៅពេលដែលកូនផ្តាសាយធម្មតា មិនធ្ងន់ គេនឹងអាចកើតមានអាការៈកណ្តាស់ខ្លះៗ ដោយមិនញឹកញាប់ទេ។ ម្យ៉ាងទៀត គេក៏អាចកើតមានអាការៈហៀរសំបោរផងដែរ។ ប្រសិនជាមានក្តៅខ្លួន ក៏កម្តៅមិនលើសពី38.5អង្សាសេដែរ ថែមទាំងអារម្មណ៍មិនសូវប៉ះទង្គិចធ្ងន់ធ្ងរឡើយ។
- នៅពេលដែលកូនផ្តាសាយធំ កូននឹងកើតមានអាការៈក្តៅខ្លួនភ្លាម ដោយកម្តៅនោះឡើងលឿនណាស់ អាចឡើងដល់លើស39អង្សាសេ។ ជាពិសេស រាងកាយកូននឹងប្រែជាអស់កម្លាំង ហើយគ្មានអារម្មណ៍ក្នុងខ្លួនទេ។ ដូចនេះ បើកូនកើតមានអាការៈបែបនេះ អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ទើបអាចព្យាបាលកូនបានទាន់ពេលវេលា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)