ប្រព័ន្ធភាពស៊ាំរបស់ទារក និងកុមារតូចៗគឺកំពុងតែលូតលាស់នៅឡើយ ដែលរឿងនេះអាចនឹងធ្វើឲ្យពួកគេប្រឈមកាន់តែខ្ពស់នឹងជំងឺផ្តាសាយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ដើម្បីការពារកូនអ្នកពីជំងឺផ្តាសាយ យកល្អឪពុកម្តាយគួរតែមានវិធានការដូចខាងក្រោមនេះ៖
- ចូរប្រាកថា កូនរបស់អ្នកអាយុចាប់ពី ៦ខែឡើងទៅបានចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំហើយ។ កូនដែលមានជំងឺរ៉ាំរ៉ៃមានការប្រឈមខ្ពស់នឹងជំងឺផ្តាសាយជាងគេ
- សម្រាប់កូនអាយុក្រោម ៦ខែ ក៏គួរតែចាក់វ៉ាក់សាំងដែរ។ បើសិនជាអាចទៅរួច ចូរចៀសវាងការបណ្តោយឲ្យកូនទៅលេងជាមួយក្មេងឯទៀតដែលមានជំងឺផ្តាសាយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកសង្ស័យថាកូនអ្នកមានជំងឺផ្តាសាយ ចូរនាំគេទៅជួបពេទ្យភ្លាម៕