បើសិនជាអ្នកជាមនុស្សមានសុខភាពល្អអាយុខ្ទង់ ២០ ទៅ ៣០ឆ្នាំ អញនកប្រហែលជាមានការបារម្ភច្រើនអំពីស្រ្តេសការងារ និងលុយកាក់ច្រើនជាងកូឡេស្តេរ៉ុលក្នុងឈាមទៅទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែយកល្អគួរតែយល់ដឹងអំពីកម្រិតកូឡេស្តេរ៉ុលក្នុងឈាមអ្នកផងព្រោះវាមិនមែនជាអ្វីដែលអ្នកគួរពន្យាពេលពិនិត្យឡើយ។ ហេតុអ្វីទៅ? នេះដោយសារតែការសិក្សាបានបង្ហាញថា កូឡេស្តេរ៉ុលខ្ពស់មានឥទ្ធិពលរយៈពេលវែងចំពោះសុខភាពបេះដូង។ ហើយដោយសារតែវាមិនមានអាការៈច្បាស់លាស់ឲ្យយើងដឹងទៀត នោះអ្នកអាចនឹងមិនដឹងថាខ្លួនឯងលើសកូឡេស្តេរ៉ុលក្នុងឈាមទេ។
ហេតុអ្វីបានជាការពិនិត្យកូឡេស្តេរ៉ុលក្នុងឈាមគឺជារឿងសំខាន់?
រាងកាយមនុស្សយើត្រូវការកូឡេស្តេរ៉ុលខ្លះដើម្បីធ្វើការងារមួយចំនួន។ ប៉ុន្តែនៅពេលវាមានចំនួនច្រើនពេកក្នុងឈាម វាអាចចាប់ផ្តើមកកកុញក្នុងជញ្ជាំងសរសៃឈាម ដែលជាហេតុនាំឲ្យថយចុះលំហូរឈាមទៅខួរក្បាល និងបេះដូង។ ជាផលវិបាក វាអាចបង្កជាជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។
ការព្យាបាលដោយប្រើថ្នាំ Statin និងការផ្លាស់ប្តូររបៀបរស់នៅគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ចុះកូឡេស្តេរ៉ុលដែលកំពុងតែលើសខ្ពស់មកកម្រិតមានសុខភាពល្អវិញបាន។ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថាពួកគេមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាមឬអត់ឡើយ។ ការពិនិត្យកម្រិតជាតិខ្លាញ់ក្នុងឈាមមានភាពងាយស្រួល មិនមានតម្លៃថ្លៃ តែមានប្រយោជន៍ក្នុងការសម្គាល់ថាអ្នកជំងឺកំពុងតែប្រឈមនឹងជំងឺបេះដូងសរសៃឈាមឬអត់។
តើតេស្តឈាមមើលជាតិខ្លាញ់ក្នុងឈាមគឺជាអ្វីឲ្យប្រាកដទៅ?
តាមការសង្កេតថ្មីមួយរបស់ Cleveland Clinic បានរកឃើញថា មានប្រជាជនអាមេរិកតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៥នាក់ដែលដឹងថាខ្លួនត្រូវធ្វើតេស្តមើលកម្រិតជាតិខ្លាញ់ក្នុងឈាមដោយចាប់ផ្តើមក្នុងពេលអាយុ ២០ឆ្នាំទោះបីជាពួកគេមិនមានអាការៈនៃជំងឺបេះដូងក៏ដោយ។
តាមក្បួនណែណាំចុងក្រោយបង្អោះពី American College of Cardiology and the American Heart Association បានឲ្យដឹងថា មនុស្សពេញវ័យមានសុខភាពល្អដែលមិនមានជំងឺបេះដូងទេ គួរតែធ្វើតេស្តមើលកម្រិតកូឡេស្តេរ៉ុលក្នុងឈាមជារៀងរាល់ ៤ ទៅ៦ឆ្នាំម្តង ចាប់ផ្តើមពីអាយុ ២០ឆ្នាំទៅ។
អ្នកដែលមានជំងឺបេះដូង ឬអ្នកដែលកំពុងតែលេបថ្នាំបញ្ចុះកូឡេស្តេរ៉ុល ឬអ្នកដែលមានកត្តាប្រឈំមុខបន្ថែម ប្រហែលជាត្រូវធ្វើតេស្តនេះញឹកញាប់ជាងនេះ។ ក្មេងៗដែលមានការប្រឈមខ្ពស់នឹងជំងឺបេះដូងក៏គួរពិនិត្យដែរ។
កម្រិតជាតិខ្លាញ់ដែលគួរធ្វើតេស្តនោះអាចមានដូចជា៖
- កូឡេស្តេរ៉ុលសរុប៖ ល្អបំផុតគឺតិចជាង ២០០mg/dL
- Low-density Lipoprotein (LDL) ជាកូឡេស្តេរ៉ុលអាក្រក់៖ ល្អបំផុតគឺតិចជាង ១០០mg/dL
- High-density Lipoprotein (HDL) ជាកូឡេស្តេរ៉ុលល្អ៖ ល្អបំផុតគឺចាប់ពី ៦០mg/dL ឡើងទៅ
- Triglycerides៖ ជាប្រភេទមូលេគុលខ្លាញ់មួយទៀតដែលល្អបំផុតគឺតិចជាង ១៥០mg/dL
បើសិនជាចំនួនខ្លាញ់ខាងលើរបស់អ្នកមិនស្ថិតក្នុងកម្រិតមានសុខភាពទេ គ្រូពេទ្យប្រហែលជាចេញថ្នាំបញ្ចុះកូឡេស្តេរ៉ុល ឬណែនាំឲ្យផ្លាស់ប្តូររបបអាហារ ឬរបៀបរស់នៅមួយចំនួន។ ការគ្រប់គ្រងកូឡេស្តេរ៉ុលគឺជារឿងសំខាន់សម្រាប់កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ប៉ុន្តែយកល្អគួរតែចាំថា វាគឺជាកត្តាតែមួយគត់ដែលនាំឲ្យអ្នកប្រឈមមុខ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គ្រូពេទ្យអាចនឹងកំណត់ការប្រឈមមុខរបស់អ្នកបានដោយផ្អែកទៅលើលទ្ធផលឈាមបូករួមនាងកត្តាប្រឈមមុខផ្សេងៗដូចជា ប្រវត្តិគ្រួសារ ការជក់បារី សម្ពាធឈាម និងអាយុ៕