រាងកាយមនុស្សយើងអាចធ្វើរឿងអស្ចារ្យជាច្រើន ប៉ុន្តែពេលខ្លះវាប្រហែលមិនមានអារម្មណ៍ល្អឡើយ ជាពិសេសនៅពេលនិយាយដល់ប្រព័ន្ធរំលាយអាហារ។ រវាង ការហើមពោះ ទល់លាមក រាករូស ក្អួត និងច្រាលអាហារមកវិញ ការជ្រើសរើសអាហារដើម្បីញ៉ាំដែលមិនល្អពិតជាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពក្រពះពោះវៀន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំអាហារ និងភេសជ្ជៈ ៥ប្រភេទដែលអ្នកគួរតែចៀសវាងបើសិនជាក្រពះពោះវៀនកំពុងតែមានបញ្ហាហើយ។
អាហារមិនបានលាងសម្អាត
បាក់តេរីចេញពីងាហារចាស់ៗ ឬឆៅអាចបង្កជាការពុលចំណី ឈឺពោះបែបរមួល ឬបញ្ហាផ្សេងៗទៀតបើសិនវាចូលទៅក្នុងពោះហើយ។ ផ្ទុយទៅវិញ ចូរញ៉ាំគ្រាប់ធញ្ញជាតិ ឬបន្លែឆ្អិនឲ្យបានច្រើនដើម្បីបង្កើនចំនួនជាតិសរសៃក្នុងខ្លួន និងពង្រឹងដល់សុខភាពក្រពះពោះវៀន។
អាហារហិរ និងក្តៅ
អាហារហិរអាចបង្កជាបញ្ហាដូចជាក្រហាយដើមទ្រូងបាន។ ដើម្បីបំបាត់បញ្ហានេះ ចូរព្យាយាមបញ្ចូលខ្ញីក្នុងរបបអាហារអ្នកវិញ។ ថ្វីបើមិនទាន់មានការអះអាងពីវិទ្យាសាស្រ្តនៅឡើយ តែវាត្រូវបានគេនិយាយថា អាចជួយសម្រួលបញ្ហាក្រពះបានយ៉ាងល្អ។ បើសិនជាអ្នកត្រូវតែញ៉ាំអាហារបែបនេះមែន ចូរកុំភ្លេចបន្ថែមម្សៅសម្បកឈើអ៊ែមបន្ថែមផង។
អាហារធ្វើពីទឹកដោះគោ
វីតាមីន D មិនគ្រាន់តែអាចទទួលបានពីទឹកដោះគោ ឈី និងផលិតផលក្រែមប៉ុណ្ណោះទេ។ ចូរជ្រើសរើសត្រីសាលម៉ុង និងបន្លែពណ៌បៃតងជំនួសវិញទៅ។ ការញ៉ាំយ៉ាអួរក៏ល្អចំពោះសុខភាពដែរ ជាពិសេសក្រពះពោះវៀនតែម្តង។
អាហារមានជាតិអាស៊ីត
អាហារមានជាតិអាស៊ីតខ្ពស់ដូចជា ក្រូច ប៉េងប៉ោះ និងក្រូចឆ្មាអាចបណ្តាលឲ្យមានអារម្មណ៍គ្មានផាសុកភាព និងរលាកក្រពះបាន។ ប៉ុន្តែផ្លែចេក និងប៉ៅម ឬបន្លែសម្បូរទៅជាតិសរសៃ គឺជាជម្រើសល្អជាង។
គ្រឿងស្រវឹង
ខណៈពេលដែលអ្នកកំពុងតែញ៉ាំគ្រឿងស្រវឹងនៅពេលល្ងាច ដូច្នេះវាងាយនឹងធ្វើឲ្យសាច់ដុំខ្ជឹបនៅកក្រពះធូ រហូតដល់ច្រាលទឹកអាស៊ីតក្រពះមកបំពង់កបង្កជាការក្រហាយទ្រូងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះចូរជ្រើសរើសការញ៉ាំទឹកធម្មតាវិញទៅ ព្រោះវាជាភេសជ្ជៈល្អបំផុតដែលផ្តល់សុខភាពដល់ប្រព័ន្ធរំលាយអាហារ៕