ជំងឺឆ្គួតជ្រូកគឺជាជំងឺមួយប្រភេទដែលប៉ះពាល់ទៅឡើសុខភាពខួរក្បាល។ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺនេះបានកើតឡើងលើមនុស្សជាង ៥០លាននាក់ឯណោះទូទាំងពិភពលោក។ ជំងឺណេះច្រើនតែសម្គាល់ដឹងតាមរយៈការប្រកាច់ម្តងហើយម្តងទៀត ដែលអាចនាំឲ្យមានបញ្ហាដល់សុខភាពផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះច្រើនតែប៉ះពាល់ដល់ជីវិតរយៈពេលវែង តែភាគច្រើនអ្នកជំងឺណេះអាចគ្រប់គ្រងការប្រកាច់បានតាមរយៈការប្រើថ្នាំ និងការផ្លាស់ប្តូររបៀបរស់នៅដែលរួមមានការញ៉ាំអាហារផ្តល់សុខភាពដែរ។
ខណៈពេលដែលអាការៈសំខាន់ៗនៃជំងឺឆ្គួតជ្រូកគឺជាការប្រកាច់ច្រើនដង តែអាការៈផ្សេងៗទៀតក៏អាចមានដែរដូចជា៖
- ចេះតែញ៉ាក់ដៃ ឬជើងដែលមិនអាចគ្រប់គ្រងបាន
- ស្រាប់តែគាំងដៃជើងដោយគ្មានមូលហេតុ
- ដួលសន្លប់ភ្លាមៗ
- មានអារម្មណ៍ចម្លែកដូចជា ក្លិន ឬរសជាតិក្នុងមាត់ មានអារម្មណ៍ថាឈឺឈៀបៗក្នុងដៃ ឬជើង ។ល។
- ខ្លាចខ្លាំង
- បត់បង់អារម្មណ៍យល់ដឹង ឬសន្លប់
- ខ្លាច ឬខឹង
អ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនបើសិនជាអ្នកមានបញ្ហាប្រកាច់ដែលកើតឡើងយូរជាង ៥នាទី ក្តៅខ្លួនខ្លាំង ឬអាការៈណាផ្សេងទៀតដែលធ្វើឲ្យអ្នកបារម្ភ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏គួរតែសុំដំបូន្មានពីគ្រូពេទ្យតើអ្នកគួរតែធ្វើបែបនេះបើសិនជាអ្នកមានបញ្ហាប្រកាច់ជាលើដំបូង៕