Join with Health.com.kh on Telegram

ដឹងទេថាតើអ្នកគួររួមបញ្ចូលអាហារមើមអ្វីខ្លះក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាព? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh  នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារមើមដែលអ្នកគួរព្យាយាមទទួលទាន ៖

១. ឆៃថាវ

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំទ្រមុខងារនៃថ្លើម។ សារធាតុ anthocyanins និង phytochemicals ក៏មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកផងដែរ។ ម្យ៉ាងវិញទៀតឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។

២. ដំឡូងផ្អែម

មានផ្ទុកសម្បូរទៅដោយវីតាមីន B6 វីតាមីន C វីតាមីន E និងជាតិសសៃ។ ដូច្នេះអ្នកមិនគួរភ្លេចរួមបញ្ចូលដំឡូងផ្អែមក្នុងរបបអាហារប្រចាំថ្ងៃឡើយដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។

៣. រមៀត

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំអុកស៊ីតកម្ម ពិសេសសារធាតុ curcumin ដែលអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាព។

៤. ខ្ញី

ខ្ញីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ អត្ថប្រយោជន៍ផ្សេងទៀតដែលអ្នកអាចទទួលបានពីការរួមបញ្ចូលខ្ញីក្នុងរបបអាហាររួមមានកម្ចាត់កោសិកាមហារីក ជម្រុញចរន្តឈាមហូរ បំបាត់អាការៈចង្អោរចង់ក្អួត ពង្រឹងសុខភាពបេះដូង និងកាត់បន្ថយសម្ពាធឈាម ។

៥. ឆៃថាវក្រហម

មានផ្ទុកសម្បូរទៅដោយជាតិដែកចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ បន្លែមើមនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិសសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលសុទ្ធតែប្រសើរចំពោះសុខភាពរាងកាយទាំងមូល៕