ជិតដល់ថ្ងៃនៃក្តីស្រឡាញ់ហើយ។ ដូចនេះមានមនុស្សមួយចំនួននឹងអាចទិញកាដូជូនមនុស្សដែលខ្លួនស្រឡាញ់ ឬមិត្តភក្តិ។ ប៉ុន្តែតើអ្នកដឹងទេថាមានរបស់មួយចំនួនអ្នកមិនអាចជូនអ្នកដទៃបានឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរជូនកាបូបលុយដល់មិត្តភក្តិអ្នកទេ ព្រោះវាមានន័យថាអ្នកកំពុងតែជូនឃ្លាំងទ្រព្យអ្នកដល់អ្នកដទៃ។ ជាហេតុដែលអាចធ្វើឲ្យលុយអ្នកតែងតែហូរចេញជានិច្ច។ ប៉ុន្តែបើប្តីប្រពន្ធជូនគ្នាគឺមិនមានបញ្ហាអ្វីទេ។
- នៅពេលដែលមិត្តអ្នកបើកហាង អ្នកមិនគួរជូនទេវតាទ្រព្យដល់គេទេ ព្រោះវាអាចប៉ះពាល់ដល់លាភអ្នកទាំងពីរបាន។
- អ្នកក៏មិនគួរជូនទូ ឬអាងចិញ្ចឹមត្រីដល់គេដែរ ព្រោះវាមានន័យដូចជាទេវតាទ្រព្យអញ្ចឹង។
- អ្នកក៏មិនអាចជូននាឡិកាដល់មិត្តអ្នកដែរ ព្រោះវាមានន័យពុំល្អឡើយ។
- ស្បែកជើងក៏មិនអាចជូនបានដែរ ព្រោះអ្នកនឹងអាចបាត់ទំនាក់ទំនងជាមួយអ្នកទាំងនោះ។ ប៉ុន្តែចំពោះសាច់ញាតិខ្លួនមិនអីទេ។
- ផ្លិតក៏មិនអាចជូនគ្នាបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកបែកគ្នាបាន។
- សូម្បីតែទៀនក៏អ្នកមិនអាចជូនបានដែរ ព្រោះវាមានន័យមិនល្អទេ។
- អ្នកមិនអាចជូនខ្នើយដល់អ្នកដទៃឡើយ ព្រោះវានឹងអាចនាំរឿងកាន់តែស្មុគស្មាញដល់អ្នក ដោយគ្មានថ្ងៃអាចសម្រាកខួរក្បាលបានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)