មនុស្សម្នាក់ៗនៅពេលដែលគេងតែងតែសុបិន្តឃើញនេះឃើញនោះរហូត។ ប៉ុន្តែបើនារីសុបិន្តឃើញដូចខាងក្រោមនេះ នោះអ្នកនឹងអាចមានលាភចូលបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកសុបិន្តឃើញពស់ មានន័យថាក្នុងរយៈពេលនេះ អ្នកមិនត្រឹមតែអាចទទួលបានលាភទេ ថែមទាំងអាចមានរឿងសិរីមង្គលកើតក្នុងផ្ទះអ្នកទៀតផង។ ពស់តំណាងឲ្យកូនចៅច្រើន ដូចនេះពេលដែលអ្នកសុបិន្តឃើញបែបនេះ នោះអ្នកនឹងអាចមានផ្ទៃពោះនៅពេលឆាប់ៗនេះ។
- នៅពេលដែលអ្នកសុបិន្តឃើញអ្នកកំពុងតែរកកាបូបលុយ នោះមានន័យថានៅថ្មីៗនេះ លុយនឹងដើរមករកផ្ទះអ្នកខ្លួនឯង។ ក្នុងការងារអ្នកនឹងអាចឡើងឋានៈ និងប្រាក់ខែ។ ម្យ៉ាងទៀតអ្នកនឹងរស់នៅដោយកាន់តែមានសុភមង្គលជាមួយគ្រួសារ។ ជាពិសេសក្នុងរយៈពេលនេះ អ្នកនឹងអាចមានផ្ទៃពោះ ថែមទាំងអាចកើតបានកូនដែលឆ្លាតទៀតផង។
- នៅពេលដែលអ្នកសុបិន្តឃើញមានកូនក្មេងជាច្រើនរត់តាមអ្នក នោះមានន័យថាអ្នកជិតមានលាភហើយ។ បើអ្នកសុបន្តិឃើញក្មេងប្រុស នោះអ្នកនឹងអាចកើតបានកូនស្រី។ តែបើអ្នកសុបិន្តឃើញក្មេងស្រី នោះអ្នកនឹងអាចកើតបានកូនប្រុស៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)