ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលស្វាមីល្អនឹងមានលើខ្លួនគេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្តីដែលល្អ ជាស្វាមីដែលមានភាពរឹងមាំ មិនត្អូញត្អែរក្រោយពេលដែលជួបនឹងបញ្ហា។ គេនឹងខំប្រឹងដោះស្រាយគ្រប់បញ្ហា ដើម្បីគ្រួសាររបស់គេ។ ជាពិសេស គេមិនងាយចុះចាញ់ឡើយនៅពេលដែលជួបនឹងឧបសគ្គ។
- ស្វាមីដែលល្អ គឺជាបុរសដែលមិនងាយប្រច័ណ្ឌប្រពន្ធព្រោះតែរឿងតូចតាចឡើយ ព្រោះគេជឿជាក់លើភរិយាគ្រប់រឿង មិនងាយសង្ស័យផ្តេសផ្តាសឡើយ។
- ប្តីដែលល្អ ជាមនុស្សប្រុសដែលចេះថែរក្សាសុខភាពរបស់គេ មិនជក់ និងផឹកច្រើន ព្រោះគេចង់ការពារសុខភាព ដើម្បីមើលថែទាំគ្រួសាររបស់គេបានល្អ។ ដូចនេះ គេនឹងរក្សាទម្លាប់រស់នៅល្អ ដើម្បីទទួលបានសុខភាពល្អ។
- ស្វាមីដែលល្អ ជាកូនកតញ្ញូរបស់ម្តាយក្មេកអ្នក ប៉ុន្តែគេនឹងមិនស្តាប់សម្តីចាក់រុករបស់ម្តាយគេ ហើយមកឈ្លោះជាមួយប្រពន្ធឡើយ ដោយគេនឹងនិយាយល្អពីអ្នកនៅចំពោះមុខម្តាយក្មេក។
- ប្តីដែលល្អ ជាបុគ្គលដែលស្រឡាញ់ទាំងអ្នក ព្រមទាំងអ្នកផ្ទះរបស់អ្នក ដោយមើលថែបានយ៉ាងល្អ។ ជាពិសេស គេនឹងមិនឈ្លោះជាមួយអ្នក ព្រោះតែរឿងគ្រួសារទាំងសងខាងឡើយ។
- ស្វាមីដែលល្អ ជាប្តីដែលមានចំណូលលំនឹងមួយ ដោយមិនឲ្យប្រពន្ធបារម្ភព្រោះតែរឿងប្រាក់នោះទេ។
- ប្តីដែលមានជំនឿចិត្តពេញខ្លួន ជាស្វាមីដែលល្អ ព្រោះគេអាចធ្វើឲ្យប្រពន្ធរបស់គេនៅក្បែរគេប្រកបដោយអារម្មណ៍សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់។
- ស្វាមីដែលល្អ ជាបុគ្គលដែលមានទំនាក់ទំនងខ្លាំងក្នុងសង្គម ថែមទាំងមានទំនួលខុសត្រូវខ្ពស់ ដោយធ្វើឲ្យភរិយារបស់ខ្លួនរស់នៅបានយ៉ាងសុខស្រួល។ ដូចនេះ បើប្តីអ្នកមានចំណុចទាំងឡាយនេះ មានន័យថា គេជាស្វាមីដែលល្អខ្លាំងណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)