ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីចម្អិនម្ហូបដែលអាចធ្វើឲ្យអ្នកកើតមហារីកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ខ្ទះរបស់អ្នកក្រោយពេលដែលចម្អិនម្ហូបមួយមុខរួច អ្នកគួរតែលាងចេញសិន ទើបអាចបន្តចម្អិនម្ហូបទី២ ព្រោះបើអ្នកមិនលាងសម្អាតខ្ទះនោះ ហើយបន្តចម្អិនម្ហូបមួយមុខទៀតលើខ្ទះដដែរ អ្នកនឹងងាយកើតមហារីកខ្លាំងណាស់។
- នៅពេលដែលអ្នកចម្អិនម្ហូប អ្នកមិនគួរចាំដល់ខ្លាញ់ដែលក្នុងខ្ទះនោះឡើងហុយផ្សែង ទើបអ្នកចាប់ផ្តើមចម្អិននោះទេ ព្រោះវិធីនេះអាចធ្វើឲ្យអ្នកឆាប់ជួបមហារីកខ្លាំងណាស់ ដោយសារតែកម្តៅកាន់តែខ្លាំង អត្រានៃការកើតមហារីកក៏កាន់តែខ្ពស់ដែរ។
- ក្រោយពេលដែលអ្នកចម្អិនម្ហូបរួចភ្លាម អ្នកមិនគួរបិទម៉ាស៊ីនប៊ឺតផ្សែងភ្លាមនោះទេ ដោយគួរតែទុកឲ្យម៉ាស៊ីននោះប៊ឺតផ្សែងចំនួនពី៥ទៅ១០នាទីសិន ទើបអាចបិទបាន។ ការធ្វើបែបនេះ អាចជួយអ្នកឲ្យចៀសពីមហារីកបាន។
- ខ្លាញ់ដែលអ្នកប្រើរួច អ្នកមិនគួរប្រើខ្លាញ់នោះជាលើកទី២ ដើម្បីធ្វើម្ហូបឡើយ ដោយអ្នកគួរតែយកទៅចាក់ចោល ព្រោះបើអ្នកប្រើច្រើនដងពេក នឹងធ្វើឲ្យអ្នកឆាប់ជួបនឹងមហារីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការធ្វើម្ហូប ទើបអាចការពារអ្នកពីការកើតមហារីក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)